FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការស្ទង់មតិរបស់ CGTN៖ ប្រទេសក្នុងតំបន់គួរក្តាប់​សិទ្ធិ​គាំពារសន្តិភាព​និងស្ថិរភាព នៅសមុទ្រចិនខាងត្បូងដោយខ្លួនឯង

24-07-2026 17:55

(ប៉េកាំង)៖ ពីខែមិថុនាដល់ខែកក្កដា ឆ្នាំ ២០២៦ នេះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើ​​ការស្ទង់មតិដែលមាន​ការ​ចូលរួម​ពីអ្នក​ផ្តល់បទសម្ភាសន៍ចំនួន 2664 នាក់មកពី​ទេសចំនួន ៦ គឺឥណ្ឌូនណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន និងសិង្ហបុរី ​បង្ហាញ​ថា ​មហាអំណាច​ក្រៅតំបន់ជ្រៀតជ្រែក​ក្នុងជម្លោះសមុទ្រចិនខាងត្បូង​ ជាកត្តា ដ៏សំខាន់ដែល​បង្កភាពតានតឹងនៅក្នុងតំបន់ ជម្លោះសមុទ្រចិនខាងត្បូងគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី​និងដោយម្ចាស់​ការ​បាន​ក្លាយជាគំនិត​ឯកភាពរួមរបស់អ្នកផ្តល់ បទសម្ភាសន៍ ។

ក្នុងចំណោមនោះ អ្នកផ្តល់បទសម្ភាសន៍ ចំនួន 84.6% សម្គាល់ឃើញថា បញ្ហាសមុទ្រចិនខាងត្បូងគួរតែត្រូវបានដោះស្រាយ​តាមច្បាប់អន្តរជាតិ និងតាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សា​ដោយសន្តិវិធី ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន 64.3% សម្គាល់ឃើញថា ការ​ជ្រៀតជ្រែក​​​ពីមហាអំណាច​ក្រៅតំបន់ធ្វើឱ្យភាគី​ជម្លោះ​មួយចំនួនពឹងផ្អែកលើការគាំទ្រ ពីខាងក្រៅជាជាងការសន្ទនាក្នុងតំបន់ ដែលកាត់បន្ថយ​សមត្ថភាព​ដោះស្រាយជម្លោះក្នុង​តំបន់ដោយម្ចាស់​ការ​​ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 74.4% សម្គាល់ឃើញថា ការ​ជ្រៀតជ្រែកជាបន្ត​បន្ទាប់​របស់​ហាអំណាចក្រៅ​តំបន់​​នឹងធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង ហើយនឹង​គំរាមកំហែងដល់ពាណិជ្ជកម្ម​និងសន្តិសុខថាមពលសកល។

ប្រវត្តិសាស្ត្រនិងការពិតបានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតនូវហេតុ​ផល​ថា ៖ នៅពេលដែលសិទ្ធិស្វ័យភាព ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ធ្លាក់ទៅក្នុងដៃរបស់ប្រទេស​​ក្រៅតំបន់ ​ផលប្រយោជន៍នឹងបាន​ទៅលើ​អ្នក​កកូរកកាយស្ថានការណ៍​ ខណៈអ្នក​ដែលរង​គ្រោះ​គឺ​ប្រទេសក្នុងតំបន់៕

វិទ្យុមិត្តភាពកម្ពុជាចិន