FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ​៖ ហ្វីលីពីន​ប៉ុន​ប៉ងបង្ក​រឿង​ក្រោម​លេសសមុទ្រ​ចិន​ខាង​ត្បូង ពិត​ជា​អសា​ឥត​ការ​ជាក់ជា​មិន​ខាន

24-07-2026 17:31

(ប៉េកាំង)៖ នៅថ្ងៃទី២៣ ខែកក្កដា នាវារដ្ឋាភិបាលហ្វីលីពីនពីរគ្រឿងមិនអើពើនឹងការរារាំង​និង​ការ​ព្រ​មា​ន​ម្តងហើយម្តងទៀតពីប្រទេសចិន បានបំពាន​ចូល​ដែនទឹកនៃ​កោះ​Huangyan​ដែល​ស្ថិត​ក្រោ​ម​ការ​គ្រប់​គ្រង​របស់ប្រទេសចិនយ៉ាងកម្រោល ។ ឆ្មាំសមុទ្រចិនបាន​ចាត់វិធានការ​ដ៏​ចាំ​បា​ច់​ស្របតាមច្បាប់​ ដើម្បី​បណ្តេញ​ពួកគេចេញ ។ នេះជាលើកទីពីរហើយ​ដែល​ភាគី​ហ្វីលី​ពីន​បាន​បង្ក​រឿង​ បន្ទាប់​ពីការបង្ក​រឿង​និងវាយប្រហារដោយចេតនាលើបុគ្គលិក​ឆ្មាំសមុទ្រចិន​កាល​ពីរ​បី​ថ្ងៃ​មុន​នៅ​ថ្ម​ប៉ប្រះទឹក Ren'ai។ គួរកត់សម្គាល់ថា ព្រឹត្តិការណ៍​រំលោភបំពាន​និងបង្ករឿង​ទាំងពីរ​លើ​ក​របស់​ហ្វីលីពីន​បានកើតឡើង ​ខណៈពេលបើក​ធ្វើ​​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដែល​បង្ហាញ​យ៉ាងច្បាស់ពីចេតនារបស់ហ្វីលីពីន ​ដែល​បង្ក​រឿង​ក្រោម​លេស​សមុទ្រ​ចិន​ខាង​ត្បូង និង​បំផ្លា​ញ​ដល់​បរិយាកាសនៃ​កិច្ច​សន្ទនា​និង​កិច្ច​សហប្រតិបត្តិការ។

ទោះជាយ៉ាងណាក៏ដោយ ទង្វើ​នេះពិត​ជា​អសា​ឥតបាន​ការ​នឹង​ទទួល​បរាជ័យ​ជាក់​​ជា​មិន​ខាន​។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ានបានបញ្ជូន​សញ្ញា​យ៉ាងច្បាស់​លាស់​មួ​យថា៖ ប្រ​ទេស​ជា​សមាជិក​នានា​នៃ​អាស៊ាន​មាន​ការរំពឹង​ទុកសម្រាប់​ពង្រឹងការតភ្ជាប់ជា​យុទ្ធសាស្ត្រ​ជា​មួយ​ប្រទេស​ចិន ធ្វើ​ឱ្យ​ស៊ី​ជ​ម្រៅ​នូវ​កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា និង​ឈាន​ដល់​ការ​សម្រេច ​"ក្រមប្រតិបត្តិ​សមុ​ទ្រ​ចិន​ខាង​ត្បូ​ង​" ក្នុង​ពេល​ឆាប់ៗ​នៅក្នុងឆ្នាំនេះ ដើម្បីរួមគ្នាគាំ​ពារ​សន្តិ​ភាព​និងស្ថិរភាពនៅសមុ​ទ្រ​ចិន​ខាង​ត្បូង​។​

ឆ្នាំនេះគឺជាខួបលើកទី៥​នៃការបង្កើត​ទំនាក់​ទំនង​ភាពជាដៃគូ​យុទ្ធសា​ស្ត្រ​គ្រប់​ជ្រុង​ជ្រោ​យ​ចិន-អាស៊ាន។ ចាប់ពីគំនិត​ឯកភាពគ្នាដ៏សំខាន់រវាងចិន​និងប្រទេសអាស៊ានទាំង ៨ស្តីពី​ការ​រួម​គ្នា​កសាង​សហគមន៍ជោគ​វេសនា​រួម​ទ្វេភាគី រហូតដល់ការចុះហត្ថលេខាជាផ្លូវការ​លើ​ពិធី​សារ​ស្តីពី​ការ​លើក​កម្ពស់​កម្រិត​នៃ​តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន៣.០ កិច្ចសហប្រតិបត្តិ​កា​រ​រវាងភាគីទាំងពីរ​ក្នុងវិស័យផ្សេងៗបាន​ធ្វើ​ឡើង​យ៉ាង​ផុល​ផុស ដែល​កំពុងស្ថិត​នៅលើ​គន្លង​ល្បឿ​ន​លឿន​។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើក​នេះ លោក Wang Yi​ សមាជិកការិយាល័យនយោ​បា​យ​នៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន ​និងជារដ្ឋមន្ត្រីការបរទេសចិន​បាន​អធិប្បាយ​ពី​ គោល​ជំហរ​ជា​គោលការណ៍របស់ចិនលើបញ្ហាសមុទ្រចិនខាងត្បូង ដោយបានសង្កត់ធ្ងន់ថា ប្រ​ទេ​ស​ក្នុងតំបន់គួរតែគោរពយ៉ាងតឹងរ៉ឹង​តាម «សេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានា​នៅ​សមុ​ទ្រចិន​ខាងត្បូង» ជាមួយគ្នានេះដែលត្រូវទប់​ទល់នឹង​ការញុះញង់​អុជអាល់​របស់កម្លាំង​ខាង​ក្រៅ ប្រ​ឆាំង​នឹងប្រទេសមួយ​ចំនួន​តូច​ដែលប៉ុន​ប៉ង​បង្ករឿងក្រោម​លេស​សមុទ្រចិន​ខាង​ត្បូង​ ហើយ​ត្រូវ​ក្តាប់​ជាប់​យ៉ាង​មុតមាំ​នូវ​សិទ្ធិ​ដឹក​នាំ​នៃ​ការ​គាំពារ​សន្តិភាព​និង​ស្ថិរភាព​របស់​សមុ​ទ្រ​ចិន​ខាង​ត្បូង​​ក្នុង​ដៃ​របស់​ខ្លួន​។ ក្នុងអំឡុងពេលជួបពិភាក្សា​​ជាមួយលោកស្រី ​Lazaro ​រដ្ឋមន្ត្រី​ការ​បរ​ទេស​ហ្វីលី​ពីន​ ប្រទេសចិនបាន​ដាស់​តឿន​ឱ្យ​ហ្វីលីពីន​បញ្ឈប់​ភ្លាម​ៗ ​នូវ​សកម្មភាពបង្ក​រឿង​លើ​បញ្ហា​សមុ​ទ្រ​ចិន​ខាង​ត្បូង​ គោរពតាមពាក្យ​សន្យា​ដែល​ខ្លួន​បាន​ធ្វើ​​ចំពោះប្រទេសចិន និង​ធ្វើ​កិច្ច​ខិត​ខំប្រឹង​ប្រែង​យ៉ាងប្រាកដ​ប្រជា​ដើម្បីលំនឹង​ទំនាក់ទំនងទ្វេភាគី។

ការរំខានមិនអាចធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់ស្ថានភាពទូទៅបានទេ។ យោងតាមការ​ផ្សាយ​ដំណឹ​ង​នៃ​វេបសាយ​ព័ត៌មានហ្វីលីពីន Rappler បានឱ្យ​ដឹង​ថា លោកស្រី ​Lazaro រដ្ឋមន្ត្រី​ការបរ​ទេស​ហ្វីលី​ពីន​បានថ្លែង​ថា លោកបានលើកឡើងនូវសំណួរចំពោះ​បុគ្គលិក​ពាក់​ព័ន្ធ​អាស៊ាន​ទាក់​ទង​នឹង​ជម្លោះ​ដែល​កើត​ឡើង​នៅថ្ម​ប៉ប្រះ​ទឹក ​Ren'ai នៅ​ពេល​ថ្មីៗ​នេះ​ ប៉ុន្តែ​ពួកគេ "មិន​បានឆ្លើយ​តប​ទេ​"​។​ ការណ៍​នេះ​បង្ហាញថា ការគាំពារ​សន្តិភាព​និងស្ថិរភាព​នៅសមុទ្រ​ចិនខាង​ត្បូង​គឺជា​ក្តីប្រា​ថ្នា​និង​ទិ​ស​ដៅនៃកិច្ចខិតខំប្រឹងប្រែងរួម​សម្រាប់ប្រទេសនានាក្នុងតំបន់។

ប្រឈមមុខនឹងនិន្នាការទូទៅនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ការប៉ុនប៉ងរបស់ហ្វីលី​ពីន​ក្នុង​ការបង្ក​រឿង​ក្រោម​លេស​សមុទ្រ​ចិន​ខាង​ត្បូង​និងការជ្រៀតជ្រែក និង​ការបំផ្លិច​បំផ្លាញ​ដោ​យ​កម្លាំងខាងក្រៅ​គឺប្រៀប​ដូច​ជាយកពងមាន់ទៅជល់នឹងថ្ម។ ក្តាប់​ជាប់​នូវកាលានុវត្តភាព​ និង​លុប​បំបាត់​ការ​រំខាន​ ប្រទេសចិន​និងប្រទេសអាស៊ាន​ មានតម្រិះ​ប្រាជ្ញា​និង​មាន​​សមត្ថភាព​ក្នុង​ការ​បន្តដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងឱ្យបានសមរម្យ​ ដើម្បី​ធ្វើឱ្យសន្តិភាព ស្ថិរភាព កិច្ច​សហ​ប្រតិបត្តិការនិងមេត្រី​ភាពក្លាយជា​ប្រធាន​បទ​សំខាន់ៗនៅសមុទ្រចិនខាងត្បូង និង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការទ្វេភាគីបន្ត​ក្លាយ​ជា​ក្បាល​ម៉ាស៊ីននៃ​ការអភិវឌ្ឍ​និងស្តារ​អាស៊ីឡើងវិញ និង​ជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏​ដូចជាការ​បំពេញ​បន្ថែម​កម្លាំង​ចលករ​ដ៏​ខ្លាំង​ក្លា​ប្រកប​ដោយ​ភាព​យូរ​អង្វែង ស្ថិរភាព វិបុលភាព ​និង​វិជ្ជមាន​សម្រាប់​ពិភពលោក​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាលរង្គោះ​រង្គើ​និង​កំណែ​ទម្រង់៕

វិទ្យុមិត្តភាពកម្ពុជាចិន