FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន-អាស៊ាន បើកធ្វើនៅក្រុងម៉ានីលប្រទេសហ្វីលីពីន

23-07-2026 18:00

(ប៉េកាំង)៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន-អាស៊ាន បានបើកធ្វើនៅក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីថ្ងៃទី២២ខែកក្កដា។ ក្រោមសហអធិបតីភាពរបស់លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិននិងលោក Mohamad រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងចិន-អាស៊ាន រដ្ឋមន្រ្តីនៃបណ្តាប្រទេសអាស៊ាននិងអគ្គលេខាធិការអាស៊ាន បានចូលរួមកិច្ចប្រជុំលើកនេះ។

លោក Wang Yi បានថ្លែងថា ឆ្នាំនេះគឺជាខួប៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរួមរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន បានបោះជំហាននៅមុខប្រកបដោយភាពនឹងនរ និងឆាប់រហ័ស ទទួលបានសមិទ្ធផលជាច្រើន ដែលផ្តល់ផលប្រយោជន៍ដល់ ប្រជាជនទ្វេភាគីជាង២០០០លាននាក់ ហើយមូលដ្ឋានគ្រឹះនៃការកសាងសហគមន៍ជោគវាសនារួមចិន-អាស៊ានដែលកាន់តែជិតស្និទ្ធមានភាពកាន់តែរឹងមាំ។

លោក Wang Yi បានលើកឡើងសំណើ៤ចំណុច សម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាស៊ាន៖ ទី១ គាំពារបរិយាកាសអភិវឌ្ឍន៍ដោយសន្តិភាពក្នុងតំបន់។ ទី២ បង្កើនភាពធន់នៃការអភិវឌ្ឍក្នុងតំបន់។ ទី៣ ជំរុញនវានុវត្តន៍និងការអភិវឌ្ឍបៃតង ទី៤ ប្រកាន់ខ្ជាប់នូវការតម្កល់ ប្រជាជនជាចម្បង៕

វិទ្យុមិត្តភាពកម្ពុជាចិន