FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្លៀងខ្លាំងនិងទឹកជំនន់ បណ្តាលឱ្យមនុស្ស៨២នាក់ស្លាប់ នៅឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន (Video inside)

23-07-2026 16:16

(Reuters)៖ យ៉ាងហោចណាស់មនុស្សចំនួន ៨២នាក់បានស្លាប់ បន្ទាប់មានភ្លៀងធ្លាក់ខ្លាំង នៅទូទាំងភាគនៅភាគឦសានប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ក្នុងសប្តាហ៍នេះ ខណៈអាជ្ញាធរបានដឹងថា ទឹកជំនន់បង្កការខូចខាតធំដល់ដីកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសម្បត្តិរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦។

នៅរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា មនុស្សចំនួន ១០នាក់បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៣៦នាក់ គិតក្នុងសប្តាហ៍នេះ។ អាជ្ញាគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បានឱ្យដឹងថា មនុស្សច្រើនជាង ៦៥០ ០០០នាក់បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង ក្នុងស្រុកចំនួន ១១ នៃរដ្ឋ Assam។

នៅឯខេត្ត Nuristan ភាគឦសានអាហ្វហ្កានីស្ថាន និងខេត្ត Khyber Pakhtunkhwa ប្រទេសប៉ាគីស្ថាន មនុស្សចំនួន ៤៦នាក់បានស្លាប់ និង ១០០នាក់រងរបួសដោយគ្រោះទឹកជំនន់ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ។ នេះបើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសទាំងពីរ៕