FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Lai Ching-te៖ តៃវ៉ាន់ប្រជាធិបតេយ្យ មិនត្រូវក្លាយជាតៃវ៉ាន់របស់ចិនឡើយ (Video inside)

19-07-2026 15:19

(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាតៃវ៉ាន់ត្រូវតែរួបរួមសាមគ្គីគ្នាដើម្បីការពារប្រជាធិបតេយ្យរបស់ខ្លួន និងមិនអាចក្លាយជាផ្នែកមួយរបស់ចិននោះទេ ខណៈរូបលោកអំពាវនាវឱ្យសមាជិកគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់លោកប្រឆាំងនឹងសម្ពាធពីចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Lai Ching-te ដែលបានជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់កាលពីជាង ២ឆ្នាំមុន និងគណបក្ស DPP របស់លោក មានទំនោរកាត់ផ្ដាច់អត្តសញ្ញាណរបស់តៃវ៉ាន់ឱ្យដាច់គ្នាស្រឡះពីចិន ជាហេតុធ្វើឱ្យចិនខឹងសម្បារជារឿយៗ ដ្បិតប៉េកាំងចាត់ទុកថាតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។ ថ្លែងនៅឯមហាសន្និបាតប្រចាំឆ្នាំរបស់ DPP លោក Lai បានកត់សម្គាល់ថា តៃវ៉ាន់ត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ចទោះជាក្នុងពេលមានសន្តិភាពក៏ដោយ។ «ខ្ញុំក៏សង្ឃឹមដែរថាសមាជិកនៅក្នុងបក្សនឹងឈររួបរួមសាមគ្គីគ្នាជាធ្លុងមួយ ហើយរួមដៃគ្នាប្រឆាំងនឹងការគំរាមកំហែងបង្កឡើងដោយចិនលើសង្គមតៃវ៉ាន់»។ នេះជាការគូសបញ្ជាក់របស់លោក Lai។

តាមលោក Lai តៃវ៉ាន់ត្រូវតែរួបរួមគ្នាដើម្បីការពារប្រជាធិបតេយ្យ និងសេរីភាពជាមាគ៌ានៃជីវិត ហើយមិនត្រូវអនុញ្ញាតដាច់ខាតឱ្យតៃវ៉ាន់ប្រជាធិបតេយ្យក្លាយទៅជាតៃវ៉ាន់របស់ចិន៕