នវានុវត្តន៍បច្ចេកវិទ្យាបង្ហាញពីល្បឿនចិន
17-07-2026 16:58
(ប៉េកាំង)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានលេចចេញសមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើន ៖ យានអវកាសផ្ទុកមនុស្សឈ្មោះ Shenzhou យានរុករកភពព្រះច័ន្ទឈ្មោះChang'e និងយានរុករកភពអង្គារឈ្មោះ Tianwen បានបំពេញបេសកកម្មក្នុងលំហអវកាសជ្រៅ, យានបំបែកទឹកកកឈ្មោះ Xue Long បានរុករកអាថ៌កំបាំងនៃតំបន់ប៉ូល, "ព្រះអាទិត្យសិប្បនិម្មិត" ដែលផលិតដោយប្រទេសចិនបានបង្កើតកំណត់ត្រាពិភពលោក, ម៉ូដែលធំដែលផលិតក្នុងស្រុកកំពុងពន្លឿនការអាប់ដេតពីមួយជំនាន់ទៅមួយជំនាន់ ហើយបណ្តាញថាមពលកុំព្យូទ័រ ត្រូវបានដាក់បញ្ចូលទៅក្នុង "បណ្តាញទាំ ៦" ដែលជាប្លង់យុទ្ធសាស្ត្រជាតិ ។ ទាំងនេះបានបង្ហាញពីអនាគតយ៉ាងទូលំទូលាយនៃឧស្សាហកម្មបច្ចេកវិទ្យារបស់ចិន។
ថ្មីៗកន្លងទៅនេះ កុំព្យូទ័រទំនើបរបស់ចិនឈ្មោះថា "LineShine" បានឈរនៅលំដាប់កំពូលក្នុងបញ្ជីកុំព្យូទ័រទំនើបកំពូលទាំង ៥០០ របស់ពិភពលោក។ នេះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ មក ដែលកុំព្យូទ័រទំនើបរបស់ចិនបានជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោក ហើយទាក់ទាញការចាប់អារម្មណ៍ពីទូទាំងពិភពលោក។
ការលក់ឧបករណ៍ពាក់ឆ្លាតវៃនៅតែបន្តកើនឡើង ម៉ាស៊ីនបោះពុម្ព 3D ដែលមានតម្លៃថោកសមរម្យកំពុងទទួលបានប្រជាប្រិយភាព ការបើកបរដោយស្វ័យប្រវត្តិកំពុងក្លាយស្តង់ដារថ្មីនៃការផលិតរថយន្តបន្តិចម្តងៗ ហើយមនុស្សយន្តរាងកាយមនុស្សកំពុងទាក់ទាញ ការចាប់អារម្មណ៍ទូទាំងពិភពលោកជាញឹកញាប់។
ល។
ប្រទេសចិនកំពុងពន្លឿនការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃការច្នៃប្រឌិតបច្ចេកវិទ្យាជាមួយនិងនវានុវត្តន៍ ហើយសមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងត្រូវបានបំប្លែងជាបន្តបន្ទាប់ទៅជាកម្លាំងផលិតកម្មគុណភាពថ្មី ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងបង្កើតជីវិតកាន់តែប្រសើរឡើង៕
វិទ្យុមិត្តភាពកម្ពុជាចិន



