លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាការងារជាមួយលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន
17-07-2026 16:56
(ប៉េកាំង)៖ រសៀលថ្ងៃទី ១៦ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន ដែលអញ្ជើញចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល នៅក្រុងសៀងហៃប្រទេសចិន។
លោក Xi Jinping បានលើកឡើងថា បម្រែបម្រួលនិម្មាបនកម្មសកល ដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ បានវិវឌ្ឍទៅមុខយ៉ាងស៊ីជម្រៅនិងស្មុគ្រស្មាញ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាអចិន្ត្រៃយ៍ រវាងប្រទេសទាំងពីរបានដំណើរការទៅមុខក្នុងកម្រិតខ្ពស់ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពលដ៏ធំធេងនិងលំហអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ។ ភាគីទាំងពីរគួរជំរុញការអភិវឌ្ឍ ខាងពាណិជ្ជកម្មដោយការច្នៃប្រឌិតថ្មី ធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធពាណិជ្ជកម្ម បង្កើតរូបមន្តថ្មីខាងធុរកិច្ចឆ្លងដែននិងពាណិជ្ជកម្មសេវាកម្ម ពង្រីកកិច្ចសហប្រតិបត្តិការខាងថាមពលនិងរ៉ែ ជំរុញការតភ្ជាប់គ្នា បន្ថែមជើងយន្តហោះហោះត្រង់និងកសាងកម្លាំងផលិតកម្មគុណភាពថ្មី ។ ភាគីចិនរីករាយចែករំលែកបច្ចេកវិទ្យាដូចជា សេដ្ឋកិច្ចឌីជីថលនិងបញ្ញាសិប្បនិមិ្មតជាដើម ដើម្បីជួយប្រទេសកាហ្សាក់ស្ថានក្នុងការសម្រេចការធ្វើបរិវត្តកម្មឌីជីថល ។ ក្រៅពីនេះ យើងត្រូវរៀបចំឱ្យបានល្អនូវ “ឆ្នាំផ្លាស់ប្តូរវប្បធម៌ចិន-កាហ្សាក់ស្ថាន” ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពគ្រប់ជំនាន់ ។
ជាការឆ្លើយតប លោក Tokayev បានថ្លែងថា ភាគីកាហ្សាក់ស្ថានរីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីចិនខាងអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលយ៉ាងសកម្ម ដើម្បីរួមគ្នាជំរុញពិភពលោកឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព សន្តិភាពនិងស្ថិរភាព៕
វិទ្យុមិត្តភាពកម្ពុជាចិន
