FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក​ កំណត់រយៈពេលស្នាក់នៅ សម្រាប់និស្សិត និងអ្នកកាសែតបរទេស (Video inside)

17-07-2026 16:13

(វ៉ាស៉ីនតោន)៖ កាលពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាល​​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សម្រេចចុងក្រោយលើ​ច្បាប់មួយចំនួន​ ដែល​ដាក់​កម្រិត​យ៉ាងតឹងរ៉ឹង​លើ​រយៈពេល ដែល​និស្សិត និងអ្នកសារព័ត៌មានបរទេស ​អាច​ស្នាក់នៅ​ក្នុង​សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្រោមការផ្លាស់ប្តូរមួយ ដែលអាចអនុវត្តឆាប់បំផុតនៅខែកញ្ញាខាងមុខ ជនបរទេសមានទិដ្ឋាការសិស្ស នឹងត្រូវអនុញ្ញាតឱ្យចូលរៀន សម្រាប់រយៈពេលនៃកម្មវិធីសិក្សា រហូតដល់អតិបរមា ៤ឆ្នាំ។ រីឯអ្នកសារព័ត៌មានបរទេស ត្រូវបានកំណត់ឱ្យស្នាក់នៅត្រឹមតែ ២៤០ថ្ងៃ ឬប្រហែល ៨ខែប៉ុណ្ណោះ ទោះជាពួកគេអាចដាក់ពាក្យស្នើសុំបន្តរយៈពេល ២៤០ថ្ងៃក៏ដោយ។ ដោយឡែក អ្នកសារព័ត៌មានចិន ទទួលបានត្រឹមតែ ៩០ថ្ងៃប៉ុណ្ណោះ។

នេះជា​វិធានការថ្មីទៀត ​ដើម្បី​ការធ្វើអន្តោប្រវេសន៍​ស្របច្បាប់ ​នៅក្នុង​សហរដ្ឋអាមេរិក។ វាគឺជាផ្នែកមួយ នៃការបង្ក្រាបអន្តោប្រវេសន៍ដ៏ទូលំទូលាយ ដែលលោក ត្រាំ បានដាក់ចេញ ដោយគ្របដណ្តប់លើប្រតិបត្តិការអនុវត្តច្បាប់ នៅតាមទីក្រុងធំៗ ក៏ដូចជាការរឹតបន្តឹងថ្មីលើការផ្តល់សញ្ជាតិ៕