កាតា បាញ់ស្ទាក់មីស៉ីលចេញមកពីអ៉ីរ៉ង់ និងអះអាងថាមានក្មេងត្រូវរបួស (Video inside)
17-07-2026 14:40
(Reuters)៖ ក្រសួងការពារជាតិកាតា បានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានបាញ់ស្ទាក់មីស៉ីល ដែលបាញ់មកពីអ៉ីរ៉ង់ នាព្រឹកថ្ងៃសុក្រនេះ ខណៈក្រសួងមហាផ្ទៃកាតា អះអាងថាមានក្មេងម្នាក់ត្រូវរបួស ដោយសារអំបែងគ្រាប់បែក ខ្ទាតចេញពីប្រតិបត្តិការស្ទាក់ចាប់មីស៉ីល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦។
បច្ចុប្បន្ន ក្មេងរងគ្រោះកំពុងទទួលការព្យាបាល។ យោងតាមសាក្សីម្នាក់ សំឡេងផ្ទុះច្រើនលើក បានលាន់ឮនៅក្នុងរដ្ឋធានីដូហា ខណៈសារជូនដំណឹងស្តីពីបញ្ហាសន្តិសុខរបស់រដ្ឋាភិបាល លោតចូលទូរស័ព្ទដៃ។
អ៉ីរ៉ង់ បានបង្កើនការវាយប្រហារលើបណ្តាប្រទេសឈូងសមុទ្រ បន្ទាប់ពីសហរដ្ឋអាមេរិក វាយប្រហាររបស់លើទឹកដីរបស់ខ្លួន ដោយកំណត់គោលដៅលើមូលដ្ឋានយោធា ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអាមេរិក នៅក្នុងតំបន់៕

