FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសអង់គ្លេស នឹងហាមឃាត់ការលក់ភេសជ្ជៈប៉ូវកម្លាំង ទៅឱ្យមនុស្សអាយុក្រោម ១៦ឆ្នាំ ចាប់ពីឆ្នាំ២០២៧ (Video inside)

17-07-2026 11:46

(ឡុងដ៏)៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសថា ការហាមឃាត់លក់ភេសជ្ជៈប៉ូវកម្លាំង ដែលមានជាតិកាហ្វេអ៉ីនខ្ពស់ដល់ក្រុមមនុស្សអាយុក្រោម ១៦ឆ្នាំ នៅក្នុងប្រទេសអង់គ្លេស នឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៧ ដោយនិយាយថាវាជាចំណាត់ការការពារសុខភាព និងសុខុមាលភាពរបស់កុមារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦។

រដ្ឋាភិបាល​អង់គ្លេស ​និយាយ​ថាភេសជ្ជៈ​ដែល​ជាតិ​កាហ្វេអ៉ីន​លើស​ពី ១៥០មីលីក្រាម ​ក្នុង​មួយ​លីត្រ ​នឹងស្ថិតក្រោមការហាមឃាត់​នេះ បន្ទាប់ពីការអនុម័តរបស់សភា ហើយ​នឹងអនុវត្ត​ចំពោះ​ការលក់​នៅក្នុងហាង ទូម៉ាស៉ីន​លក់​ភេសជ្ជៈ​ស្វ័យប្រវត្តិ និង​តាម​អនឡាញ។

តាមការបញ្ជាក់ពីបណ្តារដ្ឋមន្រ្តី កុមារ​ប្រហែល ១០០ ០០០នាក់​នៅ​ប្រទេស​អង់គ្លេស​ ទទួលទានភេសជ្ជៈប្រភេទ​នេះ​ជា​រៀងរាល់ថ្ងៃ ហើយ​មាន​ភស្តុតាង​ជាក់ស្តែងពីផលប៉ះពាល់ទៅលើ​​ពួកគេ តួយ៉ាងការរំខានចំពោះ​ដំណេក ជំងឺថប់បារម្ភ និង​ការ​ផ្តោត​អារម្មណ៍​មិនបានល្អជាដើម៕