មន្ត្រីកំពូលចិន ប្រាប់លោក គីម ជុងអ៊ុន ថាការគាំទ្ររបស់ចិនចំពោះកូរ៉េខាងជើង នឹងមិនផ្លាស់ប្ដូរដាច់ខាត (Video inside)
17-07-2026 09:37
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបពិភាក្សាជាមួយលោក Wang Huning ដែលមន្ត្រីជាន់ខ្ពស់ចិនលំដាប់លេខរៀងទី៤ ក្នុងទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គណៈប្រតិភូចិនដឹកនាំដោយលោក Wang Huning បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធសប្ដាហ៍នេះ តបតាមការអញ្ជើញពីកូរ៉េខាងជើង។ កិច្ចប្រជុំនេះដែរជាជំនួបលើកចុងក្រោយកម្រិតខ្ពស់មួយរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចកូរ៉េខាងជើងកាលពីខែមិថុនាកន្លងទៅ ជាទស្សនកិច្ចលើកដំបូងបំផុតក្នុងពេល ៧ឆ្នាំ និងបានឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់ចិនដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនឡើងវិញចំពោះកូរ៉េខាងជើងដែលកំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរុស្ស៉ី។
លោក គីម ជុងអ៊ុន និងលោក Wang បាននិយាយថាពួកគេនឹងធ្វើការអនុវត្តតាមកិច្ចព្រមព្រៀងដែលបានឈានដល់រវាងចិន និងកូរ៉េខាងជើងអំឡុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ខណៈលោក Wang បានប្រាប់លោក គីមដែរការគាំទ្ររបស់ចិនចំពោះកូរ៉េខាងជើងនឹងមិនផ្លាស់ដាច់ខាត។
តាម KCNA អំឡុងទស្សនកិច្ចរបស់លោក ស៊ី ជីនពី មេដឹកនាំនៃប្រទេសទាំង២ បានព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ ព្រមទាំងការទំនាក់ទំនង ជាយុទ្ធសាស្ត្រតាមរយៈដំណើរទស្សនកិច្ចនៃក្រុមមន្ត្រីជាន់ខ្ពស់៕



