FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៊ី និងអ៊ុយក្រែន វាយប្រហារនាវាដាក់គ្នានៅសមុទ្រខ្មៅ ដែលរុញច្រានឱ្យតម្លៃស្រូវសាលីហក់ឡើងខ្ពស់ (Video inside)

16-07-2026 18:56

(ម៉ូស្គូ/កៀវ)៖ អ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ បានបើកការវាយប្រហារដោយមីស៊ីល និងដ្រូនទៅលើនាវានានានៅក្នុងសមុទ្រខ្មៅ និងសមុទ្រអាហ្សូវ (Azov) ។ ការប៉ះទង្គិចគ្នានៅតំបន់ផ្លូវទឹកដ៏សំខាន់សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិនេះ បានធ្វើឱ្យតម្លៃស្រូវសាលីសកលហក់ឡើងយ៉ាងខ្ពស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាអ៊ុយក្រែនអះអាងថា បានវាយប្រហារនាវារុស្ស៊ីយ៉ាងហោចណាស់ ១១គ្រឿង រួមមាននាវាដឹកប្រេង ឧស្ម័ន និងទំនិញស្ងួត ខណៈដែលរុស្ស៊ីបញ្ជាក់ថា បានវាយប្រហារចំអូប័រល្បឿនលឿនរបស់យោធាអ៊ុយក្រែនដែលកំពុងធ្វើដំណើរទៅកំពង់ផែអូដេសា (Odesa) វិញផងដែរ។ មេបញ្ជាការកងដ្រូនអ៊ុយក្រែន បានឱ្យដឹងថា ចំនួននាវាដែលខ្លួនបានវាយប្រហារក្នុងខែនេះ មានរហូតដល់ ១៤៧គ្រឿងទៅហើយ។​ ទន្ទឹមនឹងនេះ រុស្ស៊ីក៏បានវាយប្រហារកម្ទេចទីតាំងផលិតដ្រូនក្នុងទីក្រុងកៀវ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់អ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន អ៊ុយក្រែនកំពុងផ្តោតការវាយប្រហារលើនាវា និងរោងចក្រប្រេងរុស្ស៊ី ដើម្បីកាត់ផ្តាច់ខ្សែចង្វាក់ភស្តុភារយោធា និងកាត់បន្ថយសមត្ថភាពធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ។ ជាការឆ្លើយតប រុស្ស៊ីក៏បានបង្កើនការទម្លាក់គ្រាប់បែកលើកំពង់ផែទឹកជ្រៅរបស់អ៊ុយក្រែន ដែលជាផ្លូវដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេសនេះក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ៕