អ៉ីរ៉ង់ព្រមានកម្ទេចហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បើអាមេរិកហ៊ានវាយប្រហាហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន (Video inside)
16-07-2026 14:23
(តេហេរ៉ង់)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ អ៉ីរ៉ង់បានព្រមានថា ខ្លួននឹងកម្ទេចហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់ ប្រសិនបើសហរដ្ឋអាមេរិក ពិតជាហ៊ានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យទីស្នាក់ការយោធាអ៉ីរ៉ង់ បានគំរាមយ៉ាងដូច្នេះថា «ប្រសិនបើហ៊ានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់យើង ពួកយើងនឹងកម្ទេចហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់»។ ទីក្រុងតេហេរ៉ង់ ក៏បានព្រមានដែរថា ខ្លួននឹងមិនអនុញ្ញាតដាច់ខាតទោះក្រោមកាលៈទេសៈណាក៏ដោយ ឱ្យអាមេរិកដែលជាបរទេស... ជាប្រទេសមួយនៅក្រៅតំបន់ មកលូកលាន់ជ្រៀតជ្រែកកិច្ចការច្រកសមុទ្រ Hormuz ខណៈវាគឺជាបន្ទាត់ក្រហមមិនអាចបំបែកបានរបស់ប្រទេសអ៉ីរ៉ង់។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងវិញរវាងអាមេរិកនិងអ៉ីរ៉ង់ ចាប់តាំងពីសប្តាហ៍មុន ក្រោយពេលស្ងប់ស្ងាត់បានមួយរយៈ បន្ទាប់ពីភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបឋម កាលពីខែមិថុនា ដែលសំដៅស្វែងរកការបិទបញ្ចប់សង្រ្គាម និងសន្តិភាពយូរអង្វែង។ ស្ថិតនៅចំណុចកណ្តាលនៃការកើនឡើងភាពតានតឹងនេះ គឺច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់លំហូរប្រេងនិងឧស្ម័នរបស់ពិភពលោក។ ប៉ុន្តែទោះបីជាអរិភាពចាប់ផ្តើមជាថ្មីក៏ដោយ កិច្ចចរចាក្រោមការជួយសម្រុះសម្រួលពីភាគីទី៣ រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតេហេរ៉ង់ មិនទាន់ចប់ជាផ្លូវការនៅឡើយទេ៕

