FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នូវែលសេឡង់ រកឃើញជំងឺផ្តាសាយបក្សី H5 (Video inside)

15-07-2026 17:06

(វែលីងតោន)៖ នូវែលសេឡង់ បានរកឃើញករណីជំងឺផ្តាសាយបក្សី H5 បន្ទាប់ពីសត្វបក្សីចំណាកស្រុកមួយក្បាល ត្រូវបានប្រទះឃើញនៅលើឆ្នេរមួយ ក្នុងទីក្រុង Wellington។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ផ្តាសាយបក្សី H5 បានបង្កជំងឺធ្ងន់ធ្ងរ និងអត្រាងាប់ខ្ពស់ចំពោះសត្វស្លាបស្រុក និងសត្វស្លាបព្រៃ នៅទូទាំងពិភពលោក។ តាមរដ្ឋមន្ត្រីសន្តិសុខជីវសាស្ត្រ លោក Andrew Hoggard មានការស្នើដល់ប្រជាជននូវែលសេឡង់ ឱ្យបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីសត្វស្លាបសមុទ្រ skua ពណ៌ត្នោត មានមេរោគផ្តាសាយបក្សី H5។ វាត្រូវបានគេរកឃើញនៅលើឆ្នេរ Petone ក្នុងទីក្រុង Wellington។ លោកបន្ថែមថា គ្មានភស្តុតាងណាមួយពីការចម្លងរវាងសត្វស្លាបព្រៃ ឬករណីងាប់សត្វព្រៃច្រើននោះទេ។

គួរបញ្ជាក់ថា អូស្ត្រាលីដែលជាប្រទេសជិតខាងនូវែលសេឡង់ និងដែលជាទ្វីបតែមួយគត់មិនមានជំងឺផ្តាសាយបក្សី H5 អស់រយៈពេលច្រើនឆ្នាំមកហើយ បានរកឃើញករណីដំបូង កាលពីខែមិថុនា។ ចាប់តាំងពីពេលនោះមក អាជ្ញាធរអូស្ត្រាលី បានរាយការណ៍ការរកឃើញចំនួន ១៤ករណីទៀត៕