FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមអ្នកវិទ្យាសាស្រ្ត នឹងចេញបេសកកម្មទៅកាន់កោះ Greenland ដើម្បីសិក្សាពីហានិភ័យនៃការរលាយផ្ទាំងទឹកកក (Video inside)

15-07-2026 15:39

(HARWICH, អង់គ្លេស)៖ អ្នកវិទ្យាសាស្ត្រនិងនាវិកចម្រុះជាតិសាស្រ្តមួយក្រុម មានគ្នា៨០នាក់ នឹងទៅកាន់ដែនដី Greenland ក្នុងសប្តាហ៍នេះ ដោយជិះនាវាស្រាវជ្រាវតំបន់ប៉ូល RSS David Attenborough ដើម្បីស៉ើបអង្កេតថាតើផ្ទាំងទឹកកក ដែលរលាយយ៉ាងឆាប់រហ័សនៅទីនោះ អាចរំខានដល់ប្រព័ន្ធចរន្តទឹកមហាសមុទ្រអាត្លង់ទិក និងអាកាសធាតុអឺរ៉ុបដែរឬទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៥​ ខែកក្កដា ឆ្នាំ២០២៦។

បេសកកម្មរយៈពេល ៥ ទៅ ៦សប្តាហ៍នេះ ផ្តើមចេញដំណើរពីចក្រភពអង់គ្លេស បន្ទាប់ពីប្រទេសនេះ និងអឺរ៉ុបខាងលិច ទើបតែជួបប្រទះនឹងខែខែមិថុនាដ៏ក្តៅបំផុតមិនធ្លាប់មាន រំខានដល់ការផ្គត់ផ្គង់ថាមពល នាំឱ្យមានការបិទសាលារៀន និងបណ្តាលឱ្យមានមនុស្សស្លាប់ច្រើន។

បេសកកម្មនេះ គឺជាផ្នែកមួយនៃគម្រោង ២០លានផោន ដែលនឹងឈ្វេងយល់ពីការរលាយផ្ទាំងទឹកកក ហើយបែកហូរចូលទៅក្នុងមហាសមុទ្រ និងផលប៉ះពាល់របស់វា។ ក្រុមអ្នកវិទ្យាសាស្ត្រ បារម្ភថាទឹកសាប ដែលរលាយពីផ្ទាំងទឹកកក អាចរំខានដល់ប្រព័ន្ធចរន្តទឹកសមុទ្រ​ដែលហូរវិលជុំវិញ និងដែលជួយគ្រប់គ្រងអាកាសធាតុរបស់អឺរ៉ុប។ ផលប៉ះពាល់ណាមួយ អាចនាំឱ្យអាកាសធាតុកាន់តែអាក្រក់ និងការកើនឡើងនូវនីវូសមុទ្រ។

ទិន្នន័យដែលប្រមូលបានពីបេសកកម្ម នឹងបញ្ចូលទៅក្នុងគំរូអាកាសធាតុជំនាន់ក្រោយ និងប្រព័ន្ធព្រមានជាមុនសម្រាប់ការដួលរលំនៃផ្ទាំងទឹកកក៕