ជិត៣សប្តាហ៍ក្រោយគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា តួលេខមនុស្សស្លាប់នៅតែបន្តកើនឡើង ដល់លើស៤៧០០នាក់ (Video inside)
15-07-2026 13:52
(ការ៉ាកាស)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ របាយការណ៍ផ្លូវការចុងក្រោយបង្អស់ បានបង្ហាញថា តួលេខមនុស្សស្លាប់ ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា កាលពីជិត៣សប្តាហ៍មុន នៅតែបន្តកើនឡើង ពោលគឺដល់លើស៤៧០០នាក់ហើយ ខណៈមនុស្សជិត១៧ ០០០នាក់ផ្សេងទៀត បានរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
គ្រោះរញ្ជួយដីពីរកើតឡើងផ្ទួនគ្នា គឺមួយមានកម្រិត៧,២រ៉ិចទ័រ និងមួយទៀត៧,៥រ៉ិចទ័រ បានអង្រួនវ៉េណេស៊ុយអេឡាកាលពីថ្ងៃទី២៤ ខែមិថុនា ហើយបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ចំពោះរដ្ឋ La Guairá ព្រមទាំងផ្នែកខ្លះនៃរដ្ឋធានីការ៉ាកាស។ លោក Jorge Rodriguez ដែលជាប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា បានឱ្យដឹងថា គ្រោះមហន្តរាយនេះ បានសម្លាប់មនុស្សកើនដល់យ៉ាងហោច៤ ៧៣៤នាក់ និងធ្វើឱ្យរបួស១៦ ៧៤០នាក់ផ្សេងទៀត។ បើតាមលោក Rodriguez អ្នករងរបួសភាគច្រើន ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យវិញហើយ។
គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ មនុស្សសរុបប្រហែល៥០ ០០០នាក់ កំពុងបន្តបាត់ខ្លួន ក្រោយគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា ដែលបានរំលំអគាររាប់រយខ្នង ហើយធ្វើឱ្យមនុស្សម្នាជាប់នៅក្រោមគំនរបាក់បែក៕



