FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តម្លៃប្រេងអន្តរជាតិ វិលទៅរកកម្រិតជាង ៨៥ដុល្លារក្នុងមួយបារ៉ែល ក្រោយអាមេរិក និងអ៉ិរ៉ង់ផ្ទុះអរិភាពកាន់តែខ្លាំង (Video inside)

15-07-2026 11:03

(Reuters)៖ ប្រេងឆៅបានបន្តឡើងថ្លៃ នៅថ្ងៃពុធនេះ ស្របពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់ចេញនូវការបិទខ្ទប់ផ្លូវកំពង់ផែអ៉ីរ៉ង់ទាំងអស់ឡើងវិញ ហើយអ៉ីរ៉ង់បើកការវាយប្រហារសងសឹកលើហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦។

សម្រាប់វគ្គជួញដូរពីរលើកជាប់ៗគ្នា ប្រេងឆៅប្រភេទ Brent បានបិទការលក់នៅក្នុងតម្លៃខ្ពស់ គិតចាប់តាំងពីថ្ងៃទី១២ ខែមិថុនា រីឯប្រេងឆៅអាមេរិក West Texas Intermediate បានបិទការលក់នៅក្នុងតម្លៃខ្ពស់ គិតចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ជាមួយការឡើងថ្លៃថែមទៀតនៅដើមវគ្គជួញដូរថ្ងៃពុធ។ ប្រេងឆៅ Brent មានតម្លៃជាង ៨៦ដុល្លារក្នុងមួយបារ៉ែល កើនឡើងជិត ២ភាគរយ ខណៈប្រេងឆៅ West Texas Intermediate មានតម្លៃជាង ៨០ដុល្លារក្នុងមួយបារ៉ែល កើនឡើងជាង ១ភាគរយ។

យោធាអាមេរិកនិយាយថា នៅព្រឹកថ្ងៃពុធ សហរដ្ឋអាមេរិកក៏បានចាប់ផ្តើមការវាយប្រហារជុំថ្មីមួយ ដើម្បីបន្តធ្វើឱ្យខូចសមត្ថភាពរបស់អ៉ីរ៉ង់ ដែលសម្រាប់បម្រើដល់ការវាយប្រហារពាណិជ្ជកម្មដឹកជញ្ជូន តាមច្រកសមុទ្រ Hormuz។ ចំណែក ទីក្រុងតេហេរ៉ង់ អះអាងថាបានបិទច្រកសមុទ្រ Hormuz ម្តងទៀត ហើយវាយប្រហារមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសឈូងសមុទ្រ បន្ទាប់ពីការផ្ទុះអរិភាពជាមួយសហរដ្ឋអាមេរិកឡើងវិញ កាលពីសប្តាហ៍មុន៕