FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ចាប់ផ្ដើមបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ឡើងវិញ គំរាមវាយប្រហារកម្ទេចរោងចក្រថាមពល (Video inside)

15-07-2026 08:31

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអនុវត្តការបិទខ្ទប់ឡើងវិញលើ កំពង់ផែអ៉ីរ៉ង់ ហើយគំរាមថានឹងវាយប្រហារកម្ចេចរោងចក្រថាមពល និងស្ពាននៅសប្ដាហ៍ក្រោយ ប្រសិនបើតេហេរ៉ង់មិនចាប់ផ្ដើមកិច្ចចរចាឡើងវិញទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងថ្ងៃជាមួយគ្នា យោធាអាមេរិកក៏បានឱ្យដឹងដែរថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារជុំថ្មីមួយ ដើម្បីបំបាក់សមត្ថភាពកុំឱ្យអ៉ីរ៉ង់បន្តការវាយប្រហារលើកប៉ាល់ដឹកទំនិញ ក្នុងតំបន់ច្រកសមុទ្រ Hormuz។ អ៉ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពី សង្រ្គាមរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្ទុះឡើងជាថ្មីកាលពីសប្ដាហ៍មុន ធ្វើបទឈប់បាញ់ដែលមានផុយស្រួយស្រាប់ដែលភាគីទាំង២ បានឈានដល់កាលពីខែមិថុនាដួលរលំ។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Special Report with Bret Baier របស់ទូរទស្សន៍ Fox News កាលពីថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ត្រាំ បាននិយាយថា «ខ្ញុំនឹងទុកការវាយប្រហារលើរោងចក្រថាមពលជាជម្រើសចុងក្រោយ។ ប៉ុន្តែនៅចុងបញ្ចប់យើងនឹងវាយប្រហារលើរោងចក្រថាមពល»។ លោកប្រធានាធិបតីអាមេរិកក៏បានគំរាមដែរថាសហរដ្ឋអាមេរិកអាចនឹងវាយប្រហារលើ រោងចក្រថាមពល និងស្ពានក្នុងប្រទេសអ៉ីរ៉ង់នៅសប្ដាហ៍ក្រោយ ប្រសិនបើតេហេរ៉ង់ មិនព្រមត្រឡប់រកតុចរចា ហើយចាប់ផ្ដើមកិច្ចចរចាឡើងវិញទេនោះ។

គួរបញ្ជាក់ថា ជាការសងសឹកទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក អ៉ីរ៉ង់នៅថ្ងៃពុធ ទី១៥ ខែកក្កដា បានអះអាងថាខ្លួនបានបើកការវាយប្រហារដោយប្រើដ្រូន លើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ព្រមទាំងវាយប្រហារលើប្រព័ន្ធអាវុធ និងឃ្លាំងស្ដុកអាវុធក្នុងប្រទេសបារ៉ែន និងកូវ៉ែតផងដែរ៕