លោក ត្រាំ យល់ព្រមយកកិច្ចព្រមព្រៀងវិនិយោគជាមួយប្រទេសតំបន់ឈូងសមុទ្រ ជំនួសឱ្យការទារកម្រៃឆ្លងកាត់ច្រកសមុទ្រហ័រមូស (Video inside)
14-07-2026 22:44
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងជំនួសការទារកម្រៃ ២០ភាគរយលើនាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ទៅជាការទទួលយកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគពីបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកលើការសន្ទនាប្រកបដោយផ្លែផ្កាបំផុតជាមួយថ្នាក់ដឹកនាំនៅមជ្ឈិមបូព៌ា ខ្ញុំបានសម្រេចចិត្តជំនួសការទារថ្លៃសងកម្រៃជូនសហរដ្ឋអាមេរិកចំនួន ២០ភាគរយ ដោយប្តូរមកជាការទទួលយកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ ដែលបណ្តាប្រទេសផ្សេងៗនៅតំបន់ឈូងសមុទ្រ នឹងធ្វើការបណ្តាក់ទុនចូលមកក្នុងសហរដ្ឋអាមេរិកវិញ»។ ការប្រកាសនេះធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានស្នើឱ្យមានការទារកម្រៃឆ្លងកាត់នេះ៕
