FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធី​ផ្សព្វផ្សាយ​សៀវភៅ ​«លោក​ Xi Jinping ៖ អភិបាលកិច្ច​​​ប្រទេសចិន»​ ភាគទី៥​​​ បានប្រារព្ធ​ធ្វើនៅ​ក្រុង Bishkek​ ប្រទេស​កៀហ្ស៊ីស៊ីស្ថាន

14-07-2026 17:55

(ប៉េកាំង)៖ កាលពី​ថ្ងៃទី១៣​ខែកក្កដា ​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​《លោក Xi Jinping ​៖អភិបាលកិច្ច​​​ប្រទេសចិន​》​ភាគទី៥​​​បានប្រារព្ធ​ធ្វើនៅ​ក្រុង​ Bishkek ​រដ្ឋធានី​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ ។ ​តំណាង​ប្រហែល៣​រយរូបដែល​មកពីគ្រប់មជ្ឈដ្ឋាន​ដូចជា ​គណបក្សនយោបាយ​ ប្រព័ន្ធ​សារព័ត៌មាន​និងធនាគារ​គំនិតជាដើម​នៃប្រទេសទាំងពីរ​ចិននិង​កៀហ្ស៊ីស៊ីស្ថាន​បានធ្វើ​ការផ្លាស់ប្តូរ​មតិយោបល់​ជុំវិញបញ្ហា​ដូចជា ​ការ​រៀនសូត្រ​ពីអរិយធម៌​ទៅវិញទៅមក ​ការជំរុញ​ការអភិវឌ្ឍនិង​វិបុលភាព ​ការរួមគ្នាកសាង​ “ខ្សែក្រវាត់​និងផ្លូវ”​ ប្រកបដោយ​គុណភាពខ្ពស់​និង​ការកសាង​សហគមន៍ជោគ​វាសនារួម​សម្រាប់មនុស្សជាតិ​ជាដើម ។

ភ្ញៀវកិត្តិយស​ដែលចូលរួម​ពិធីនេះបានសម្គាល់ឃើញថា ​សៀវភៅ​《លោក Xi Jinping​៖ អភិបាលកិច្ច​​​ប្រទេសចិន​》​ភាគទី៥​​​បានអធិប្បាយជា​ប្រព័ន្ធអំពីទ្រឹស្តី​ និងការអនុវត្ត​ជាក់ស្តែង​នៃការធ្វើ​ទំនើបកម្មតាម​បែបផែនចិន ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍ថ្មី​ និងបង្ហាញយ៉ាង​រស់រវើក​នូវ​ទស្សនទាន និង​ផែនការ​របស់ចិន​ស្តីពី​ការជំរុញ​ការកសាង​ សហគមន៍ជោគ​វាសនារួម​សម្រាប់​មនុស្សជាតិ​​ ដែលមិន​គ្រាន់តែជា​ស្នាដៃនិពន្ធដ៏​មានកិត្យានុភាព​ សម្រាប់​ស្វែងយល់​ពី​ការធ្វើទំនើបកម្ម​តាមបែបផែនចិន​និងប្រទេសចិន​នាពេលបច្ចុប្បន្ន​ប៉ុណ្ណោះទេ​ ​ប៉ុន្តែក៏បាន​ផ្តល់ជា​ឯកសារយោង​ដ៏សំខាន់ ​សម្រាប់​ប្រទេសទាំង​ពីរចិននិង​កៀហ្ស៊ីស៊ីស្ថាន​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ការផ្លាស់ប្តូរ​ បទពិសោធ​អភិបាលកិច្ច​និងបង្កើនការតភ្ជាប់​គ្នា ខាង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន