FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គីម ជុងអ៊ុន ជំរុញឱ្យក្រុមមន្ត្រីកូរ៉េខាងជើងប្រុងប្រយ័ត្នជាអតិបរមា ប្រឈមនឹងព្យុះទីហ្វុង Bavi (Video inside)

14-07-2026 10:22

(សេអ៊ូល)៖ កូរ៉េខាងជើងបានព្រមានពីព្យុះភ្លៀង និងខ្យល់បាក់ខ្លាំង នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ខណៈព្យុះទីហ្វុង Bavi បក់បោកកាន់តែជិតដល់ ហើយមេដឹកនាំលោក គីម ជុងអ៊ុន បានជំរុញឱ្យអាជ្ញាធររបស់លោកបង្កើនការប្រុងប្រយ័តជាអតិបរមា ដើម្បីបង្ការការខូចខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

គ្រោះមហន្តរាយធម្មជាតិកើតឡើងម្ដងៗត្រូវបានគេព្យាករថាអាចនឹងបង្កការខូចខាតធ្ងន់ធ្ងរដល់កូរ៉េខាងជើង ដោយសារតែប្រទេសឯកោមួយនេះមានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ។ កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានរាយការណ៍ថាព្យុះទីហ្វុង Bavi ត្រូវបានរំពឹងថានឹងចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាប មុនពេលវាបក់បោកឆ្លងកាត់តំបន់ភាគខាងកណ្ដាលរបស់កូរ៉េខាងជើង កាត់តាមសមុទ្រលឿងនៅចន្លោះពីថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ។ តាមការសែតដដែល ទីភ្នាក់ងារឧតុនិយមកូរ៉េខាងជើងក៏បានចេញការព្រមានផងដែរពីព្យុះភ្លៀង និងខ្យល់បក់ខ្លាំង។

Rodong Sinmun ដោយផ្អែកលើការស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន បានបន្ថែមទៀតថាក្រុមមន្ត្រី និងបុគ្គលិករដ្ឋទាំងអស់ត្រូវបានជំរុញឱ្យបន្តរក្សាការប្រុងប្រយ័ត្នជាអតិបរមា និងចាត់វិធានការនានារដើម្បីកាត់បន្ថយការខូចខាត។ តាម Rodong Sinmun កម្រិតកម្ពស់ទឹកភ្លៀងអាចហក់ឡើងដល់ចន្លោះពី ៨០មីលីម៉ែត្រ ដល់ ១២០មីលីម៉ែត្រ ជាមួយកម្រិតទឹកភ្លៀង ៣០មីលីម៉ែត្រដល់ ៦០មីលីម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ កូរ៉េខាងជើងបានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិបង្កឡើងទឹកជំនន់នៅតំបន់ភាគខាងជើងនៃប្រទេស ហើយនៅពេលនោះប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថាមានមនុស្សប្រហែល ១៥០០នាក់បានស្លាប់ ឬបាត់ខ្លួន បើទោះជាទីក្រុងព្យុងយ៉ាងទាត់ចោលការប៉ាន់ស្មាននេះក៏ដោយ៕