លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញប្រគល់ពានរង្វាន់ជូនម្ចាស់ជីយលាភីនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពូលបស់ចិន ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ
09-07-2026 17:54
(ប៉េកាំង)៖ ព្រឹកថ្ងៃទី ៨ ខែកក្កដា សន្និបាតជាតិស្តីពីការផ្តល់ពានរង្វាន់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សន្និបាតសមាជិកបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងបណ្ឌិត្យសភាវិស្វកម្មចិន និងសមាជ លើកទី ១១ នៃសមាគមអ្នកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រគល់ពានរង្វាន់ជូនម្ចាស់ជីយលាភីនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពូលបស់ចិន ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។
លោកXi Jinping បានគូសបញ្ជាក់ថា រយៈពេល “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” គឺជាដំណាក់កាលសំខាន់នៃការកសាងប្រទេសខ្លាំងខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ត្រូវក្តាប់ជាប់កាលានុវត្តភាពប្រវត្តិសាស្រ្ត ប្រឈមមុខនឹងការសាកល្បងនៃយុគសម័យ ពន្លឿនការជំរុញភាពឯករាជ្យម្ចាស់ការខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅកាន់គោលដៅកសាងប្រទេសខ្លាំងខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅឆ្នាំ២០៣៥ និងផ្តល់ការគាំទ្រនិងដឹកនាំការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យាយ៉ាងប្រាកដប្រជា៕
វិទ្យុមិត្តភាពកម្ពុជាចិន



