FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មុនកិច្ចប្រជុំកំពូល ប្រមុខ NATO ថាការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ គឺចាំបាច់

08-07-2026 16:08

(អង់ការ៉ា)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Mark Rutte បាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង គឺពិតជាចាំបាច់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦។

លោក Rutte បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំកំពូលនៃបណ្តាមេដឹកនាំណាតូ ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ យ៉ាងដូច្នេះថា «នៅពេលដែលមានបទឈប់បាញ់ ហើយអ៉ីរ៉ង់កំពុងបំពានបទឈប់បាញ់ ខ្ញុំគិតថាសហរដ្ឋអាមេរិក ពិតជាត្រូវប្រតិកម្មយ៉ាងខ្លាំង»

នៅក្នុងកិច្ចប្រជុំកំពូលណាតូ មេដឹកនាំអឺរ៉ុប មានបំណងបញ្ចុះបញ្ចូល លោក ដូណាល់ ត្រាំ ឱ្យប្តេជ្ញាចិត្តឡើងវិញ ចំពោះសម្ព័ន្ធភាពយោធានេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក រំលើកជាថ្មីអំពីជម្លោះជាមួយពួកគេ ពាក់ព័ន្ធបញ្ហាសង្គ្រាមអ៉ីរ៉ង់ និងកោះ Greenland៕