FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UN ព្រមានថា បាតុភូតិធម្មជាតិ El Nino នឹងមានឥទ្ធិពលកាន់តែខ្លាំង

03-07-2026 15:15

(ហ្សឺណែវ)៖ ទីភ្នាក់ងារអាកាសធាតុ និងតាមដានបម្រែបម្រួលអាកាសធាតុ នៃអង្គការសហប្រជាជាតិ (UN) បានព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦។

អង្គការឧតុនិយមពិភពលោក ហៅកាត់ WMO នេះ បានណែនាំដល់ប្រទេសនានាឱ្យត្រៀមលក្ខណៈ ទប់ទប់ចំពោះផលប៉ះពាល់។ El Nino គឺជាបាតុភូតអាកាសធាតុធម្មជាតិ ដែលធ្វើឱ្យសីតុណ្ហភាពទឹក ក្នុងមហាសមុទ្រប៉ាស៉ីហ្វិកភាគកណ្តាល និងភាគខាងកើតខ្សែអេក្វាទ័រ ឡើងកម្តៅ ជំរុញខ្យល់ សម្ពាធបរិយាកាស និងរបាយទឹកភ្លៀង មានភាពប្រែប្រួលនៅទូទាំងពិភពលោក។

អង្គការឧតុនិយមពិភពលោក បានឱ្យដឹងថា ការព្យាករដែលធ្វើឡើងដោយប្រើគំរូផ្សេងៗគ្នា បង្ហាញពីការឡើងកម្តៅខ្លាំង និងកម្រិតសីតុណ្ហភាពថេរនៃមហាសមុទ្រ នៅទូទាំងតំបន់អេក្វាទ័រភាគកណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៉ីហ្វិក។ WMO បញ្ជាក់ថា «ភាពមិនប្រក្រតី​នៃសីតុណ្ហភាព​ទឹកសមុទ្រ​ជាមធ្យម​តាមរដូវកាល​ ត្រូវបានគេរំពឹងថាកើនថែម ២អង្សាសេទៀត នៅក្នុងតំបន់សំខាន់ៗមួយចំនួន»

គួរបញ្ជាក់ថា បាតុភូតធម្មជាតិ El Nino ជាធម្មតាកើតឡើងរៀងរាល់ ២ទៅ ៧ឆ្នាំម្តង ហើយមានរយៈពេលប្រហែល ៩ទៅ ១២ខែ៕