FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីបាញ់ប្រហារនៅភាគខាងជើងអាល្លឺម៉ង់ សម្លាប់មនុស្ស ៥នាក់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

29-06-2026 19:45

(ប៊ែរឡាំង)៖ កម្លាំងប៉ូលិសអាល្លឺម៉ង់បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សចំនួន ៥នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែង ដែលបានកើតឡើងនៅទីក្រុងស្តេត (Stade) ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈដែលជនសង្ស័យជាបុរសម្នាក់ត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បច្ចុប្បន្ន មូលហេតុពិតប្រាកដដែលនាំឱ្យមានការបាញ់ប្រហារនេះ នៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅឯមជ្ឈមណ្ឌលយុវជនមួយកន្លែង ស្ថិតនៅចំកណ្តាលទីក្រុងស្តេត ដែលជាទីក្រុងមានប្រជាជនរស់នៅតិចជាង ៥០,០០០នាក់ និងស្ថិតនៅភាគខាងលិចទីក្រុងហាំប៊ឺក (Hamburg)។

ទន្ទឹមនឹងនេះ ក៏មានសេចក្តីរាយការណ៍មួយចំនួនបានអះអាងថា ជនសង្ស័យអាចមានចំនួនច្រើនជាងម្នាក់ ប៉ុន្តែខាងប៉ូលិសនៅមិនទាន់បានចេញមុខបញ្ជាក់ពីព័ត៌មាននេះភ្លាមៗនៅឡើយទេ៕