FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាមអំពាវនាវឱ្យប្រជាជនជួយសន្សំសំចៃថាមពល ខណៈរំលកកម្តៅរុញច្រានតម្រូវការឡើងខ្ពស់ខ្លាំង (Video inside)

25-06-2026 14:53

(ហាណូយ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុនអគ្គិសនីរដ្ឋរបស់វៀតណាម EVN បានអំពាវនាវទៅកាន់​បណ្តាក្រុមហ៊ុននិងផ្ទះសម្បែងនានា ឱ្យជួយសន្សំសំចៃថាមពល ដើម្បីកាត់បន្ថយសម្ពាធលើបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេស ស្របពេលដែលការកើនឡើងកម្តៅខ្លាំង បាននិងកំពុងរុញច្រានការប្រើប្រាស់អគ្គិសនី ដល់កម្រិតខ្ពស់បំបែកកំណត់ត្រា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទីភ្នាក់ងារជាតិឧតុនិយមវៀតណាម បានព្យាករថា សីតុណ្ហភាពនឹងឡើងលើស៤០អង្សាសេ នៅផ្នែកមួយចំនួននៃប្រទេស នាថ្ងៃព្រហស្បតិ៍នេះ។ បើតាម EVN តម្រូវការអគ្គិសនីសរុបទូទាំងប្រទេស បានកើនដល់ ៥៨,៤៦ជីហ្កាវ៉ាត់ កាលពីថ្ងៃពុធ ដែលជាបរិមាណច្រើនបំផុតមិនធ្លាប់។

ដូច្នេះហើយ EVN លើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ទាំងអស់ បើកម៉ាស៉ីនត្រជាក់ក្នុងសីតុណ្ហភាពកុំទាបជាង២៦អង្សា ហើយប្រើ​ពន្លឺធម្មជាតិក៏ដូចជាប្រព័ន្ធស្រូបខ្យល់ចេញ-ចូលធម្មជាតិ ឱ្យបានច្រើនជាងមុន។ EVN បានបន្តថា ការប្រើប្រាស់អគ្គិសនី​ដោយសន្សំសំចៃនិងមានប្រសិទ្ធភាព គឺមិនត្រឹមជួយកាត់បន្ថយថ្លៃចំណាយលើអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រាល​សម្ពាធលើបណ្តាញផ្គត់ផ្គង់ថាមពលរបស់ប្រទេសផងដែរ។

ជាចុងក្រោយ EVN បាននិយាយថា ប្រទេសវៀតណាម កំពុងខិតខំបង្កើនការនាំចូលអគ្គិសនីបន្ថែម ហើយធ្វើប្រតិបត្តិការរោងចក្រថាមពល​របស់ខ្លួនផ្ទាល់ ក្នុងកម្រិតសមត្ថភាពពេញលេញ ដើម្បីធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់៕