FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុនេប៉ាល់ ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យពីបទលាងលុយកខ្វក់ (Video inside)

23-06-2026 17:00

(កដ្ឋមណ្ឌូ)៖ អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុនេប៉ាល់ លោក Bishnu Prasad Paudel ត្រូវបានចាប់ខ្លួន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រោមចោទប្រកាន់ពីបទលាងលុយកខ្វក់ ខណៈដែលរដ្ឋាភិបាលថ្មីនៃប្រទេសនេះ បង្កើនការបង្រ្កាបអំពើពុករលួយ នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦។

លោក Paudel អាយុ ៦៦ឆ្នាំ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្សកុម្មុយនីសនេប៉ាល់ Communist Party of Nepal (UML) ហើយជាបុគ្គលសំខាន់ម្នាក់ ក្នុងជួររដ្ឋាភិបាលរបស់អតីតនាយរដ្ឋមន្រ្តី K.P. Sharma Oli។ លោក Paudel ត្រូវបានចាប់ខ្លួនចេញពីសណ្ឋាគារមួយ នៅភាគខាងលិចប្រទេសនេប៉ាល់។

អ្នកនាំពាក្យរបស់ប៉ូលិស លោក Abi ​Narayan Kafle និយាយថា លោក Paudel ត្រូវបញ្ជូនទៅកាន់រដ្ឋធានី Kathmandu ហើយប្រគល់ឱ្យនាយកដ្ឋានស៉ើបអង្កេតបទល្មើសលាងលុយកខ្វក់។ លោក Paulel មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ខណៈមន្ត្រីបក្ស UML បាននិយាយថា ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស នឹងជួបប្រជុំគ្នានាថ្ងៃអង្គារដើម្បីពិភាក្សាអំពីរឿងនេះ៕