FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦០គ្រឿងលើទីក្រុងមូស្គូ ការវាយប្រហាររបស់រុស្ស៉ីនៅអ៊ុយក្រែន សម្លាប់មនុស្ស ៥នាក់ (Video inside)

22-06-2026 16:38

(មូស្គូ/កៀវ)៖ អាជ្ញាធរក្រុងមូស្គូ បានអះអាងពីការបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនជាច្រើនគ្រឿង នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ជាមួយការផ្អាកជើងហោះហើរមួយពេលខ្លី ខណៈដែលអាជ្ញាធរអ៊ុយក្រែន ថាដ្រូនរុស្ស៉ីបានវាយប្រហារកប៉ាល់ពាណិជ្ជកម្ម សម្លាប់សមាជិកនាវិកជនជាតិអេហ្ស៉ីបម្នាក់ និងការវាយប្រហារដ្រូននៅកន្លែងផ្សេងទៀត បានសម្លាប់មនុស្ស ៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin និយាយថា ដ្រូន ៦០គ្រឿងដែលឆ្ពោះមកទីក្រុងមូស្គូ ត្រូវបានបាញ់ទម្លាក់។ អាកាសយានដ្ឋាន Sheremetyevo, Domodedovo និង Vnukovo ក៏ដូចជា Zhukovskiy នៅជិតរដ្ឋធានីមូស្គូ បានផ្អាកជើងហោះហើរ តែក្រោយមកបានឡើងវិញ។

ក្រុមមន្រ្តីប្រចាំតំបន់អ៊ុយក្រែនវិញ បានឱ្យដឹងថា ការវាយប្រហារដោយដ្រូននាព្រឹកថ្ងៃចន្ទនេះ នៅក្នុងតំបន់ Sumy បានសម្លាប់មនុស្ស ៣នាក់ និងរបួស ២នាក់។ នៅតំបន់​ Zaporizhzhia មានស្ត្រីម្នាក់ស្លាប់ និងមនុស្ស ៣នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការវាយប្រហារដោយដ្រូន។ រុស្ស៉ីក៏បានវាយប្រហារតំបន់ Odesa ដោយមីស៉ីលបាលិស្ទីគផងដែរ កាលពីយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួស ៣នាក់៕