ការផ្ទុះក្នុងរោងចក្រឧស្ម័ននៅកាតា បណ្តាលឱ្យមនុស្ស ៥៤នាក់រងរបួស និង ១៨នាក់កំពុងបាត់ខ្លួន (Video inside)

22-06-2026 11:47

(ដូហា)៖ ក្រសួងមហាផ្ទៃនៃប្រទេសកាតា បានឱ្យដឹងថា មនុស្សចំនួន ៥៤នាក់បានរងរបួស ហើយ ១៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីការផ្ទុះនៅឯរោងចក្រកែច្នៃឧស្ម័នធម្មជាតិរាវ ក្នុងទីក្រុង Ras Laffan កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦។

តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន QatarEnergy មានឧប្បត្តិហេតុមួយអំឡុងពេលចាប់ផ្តើមប្រតិបត្តិការ បណ្តាលឱ្យផ្ទុះ និងបង្កអគ្គីភ័យនៅកន្លែងផ្គត់ផ្គង់ឧស្ម័នតំបន់ Barzan។ ក្រុមឆ្លើយតបបន្ទាន់ត្រូវបានដាក់ពង្រាយ ដើម្បីទប់ស្កាត់ភ្លើងឆេះ ដែលឥឡូវនេះស្ថិតក្រោមការគ្រប់គ្រងបាន។

ក្រសួងមហាផ្ទៃ សន្មតការផ្ទុះនេះថា បណ្តាលមកពីបញ្ហាបច្ចេកទេស ហើយបញ្ជាក់ថា មិនមានការលេចធ្លាយណាមួយ ដែលបង្កការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈនោះទេ។ ក្រុមស្វែងរក និងជួយសង្គ្រោះអន្តរជាតិកាតា សហការជាមួយអង្គការការពារជនស៉ីវិល បានធ្វើប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួនចំនួន ១៨នាក់៕