FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃ៖ បុរសម្នាក់ស្លាប់ ក្នុងហេតុការណ៍បាក់អគារនៅតំបន់ Chinatown ទីក្រុងបាងកក (Video inside)

20-06-2026 19:03

(បាងកក)៖ មន្ត្រីសង្គ្រោះបន្ទាន់បាននិយាយថា អគារចាស់មួយនៅតំបន់ Yaowarat ដែលគេហៅថា Chinatown ក្នុងទីក្រុងបាងកក បានបាក់រលំដោយផ្នែក នាថ្ងៃទីសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងបំផ្លាញរថយន្តជាច្រើនគ្រឿង។ នេះបេីយោងតាមការចេញផ្សាយដោយកាសែតថៃ The Nation។

របាយការណ៍ដំបូង បានឱ្យដឹងថា បន្ទះបេតុងធំមួយបានធ្លាក់ពីជាន់ទីពីរនៃអគារ ហើយត្រូវបុរសម្នាក់ដែលស្លាប់នៅកន្លែងកើតហេតុ។ មានរថយន្តមួយគ្រឿងខូចខាតខ្ទេចខ្ទីនៅក្នុងហេតុការណ៍នេះ។

មន្ត្រី និងអ្នកស្ម័គ្រចិត្តជួយសង្គ្រោះបានបិទតំបន់នោះ ហើយកំពុងធ្វើការដើម្បីយកកម្ទេចកម្ទី និងជួយសង្គ្រោះជនរងគ្រោះ ខណៈការត្រួតពិនិត្យបន្ថែមនឹងកំណត់លេីស្ថានភាពនៃអគារ រួមទាំងមូលហេតុនៃការបាក់រលំ៕