Financial Times៖ ទូរទស្សន៍អង់គ្លេស BBC នឹងកាត់បន្ថយបុគ្គលិកផ្នែកព័ត៌មានជាច្រើននាក់
15-06-2026 17:02
(ឡុងដ៏)៖ កាសែត Financial Times បានរាយការណ៍ដោយដកស្រង់ប្រភពដែលដឹងពីបញ្ហា ថា ទូរទស្សន៍ BBC របស់ចក្រភពអង់គ្លេស គ្រោងកាត់បន្ថយបុគ្គលិករាប់រយនាក់ទូទាំងផ្នែកព័ត៌មានស្នូល របស់ខ្លួន នៅសប្តាហ៍ក្រោយ ដែលជាផ្នែកដំបូងនៃការកាត់បន្ថយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦។
គ្រប់ផ្នែកទាំងអស់នៃ BBC ត្រូវបានណែនាំឱ្យកាត់បន្ថយការចំណាយប្រហែល ១ភាគ ១០នៃការចំណាយរបស់ពួកគេ ក្រោមផែនការធំមួយដែលនឹងបណ្តាលឱ្យបាត់បង់ការងារសរុបប្រហែល ២០០០កន្លែង ដើម្បីសន្សំប្រាក់ខ្ទង់រយលានផោន។
តាមសេចក្តីរាយការណ៍របស់ Financial Times ផ្នែកព័ត៌មានរបស់ BBC ត្រូវបានកំណត់ថា ជាផ្នែកដំបូងគេដែលត្រូវបង្ហាញពីផែនការកាត់បន្ថយចំណាយ នៅសប្តាហ៍ក្រោយ។ ភ្លាមៗ Reuters មិនទាន់អាចផ្ទៀងផ្ទាត់សេចក្តីរាយការណ៍នេះ នៅឡេីយទេ៕
