FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តម្លៃប្រេងធ្លាក់ចុះជាង ២ភាគរយ បន្ទាប់ពីលោក ត្រាំ ផ្អាកគម្រោងវាយអ៉ីរ៉ង់ (Video inside)

12-06-2026 17:42

(Reuters)៖ តម្លៃប្រេង នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះជាង ២ភាគរយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ដែលបានកាត់បន្ថយក្តីបារម្ភជុំវិញសកម្មភាពយោធា ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មានតម្លៃ ៨៨,២៧ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ២.៣ភាគរយ ខណៈប្រេងឆៅអាមេរិក WTI មានតម្លៃ ៨៥,៨១ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះជាង ២.២ភាគរយ។

លោក ត្រាំ បានលុបចោលគម្រោងវាយអ៉ីរ៉ង់នៅថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ការពិភាក្សាជាមួយអ៉ីរ៉ង់ មានភាពរីកចម្រើន ហើយកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងនាំទៅដល់ការបើកច្រកសមុទ្រ Hormuz សម្រាប់ការដឹកជញ្ជូនទំនិញ អាចត្រូវបានចុះហត្ថលេខា នាចុងសប្តាហ៍នេះ ទោះជាទីក្រុងតេហេរ៉ង់ ថាខ្លួនមិនទាន់សម្រេចចិត្តចុងក្រោយក៏ដោយ។

តាមក្រុមអ្នកវិភាគ គេពិបាកសន្មត់ថាការពន្យារពេលបទឈប់បាញ់ គឺជាកិច្ចព្រមព្រៀងពេញលេញ ហើយទោះបីជាវាត្រូវបានធ្វើឡើងក៏ដោយ វាអាចនឹងផុយស្រួយ។ ជាក់ស្តែង ប្រសិនបើការចរចានុយក្លេអ៊ែរ មិនរីកចម្រើនទេ បទឈប់បាញ់អាចរលាយបាត់យ៉ាងងាយ៕