FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងតិច ១៨នាក់ ខណៈលោក ហ្សេឡេនស្គី ទទូចសុំប្រព័ន្ធការពារដែនអាកាស (Video inside)

02-06-2026 21:08

(កៀវ)៖ កងកម្លាំងរុស្ស៊ី កាលពីព្រឹកព្រលឹមថ្ងៃអង្គារ បានបើកការវាយប្រហារយ៉ាងសន្ធឹកសន្ធាប់ដោយយន្តហោះដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់ទៅលើលើទីក្រុងកៀវ និងឌីនីប្រូ (Dnipro) របស់អ៊ុយក្រែន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៨នាក់ស្លាប់ និងជាង ១០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងការព្រមានរបស់ទីក្រុងមូស្គូ ដែលចង់សងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែននៅតំបន់លូហាន (Luhansk) កាលពីខែមុន។ នេះជាការវាយប្រហារទ្រង់ទ្រាយធំលើកទី៣ មកលើទីក្រុងកៀវ ក្នុងរយៈពេលមិនដល់មួយខែ ខណៈកិច្ចចរចាសន្តិភាពកំពុងជាប់គាំង ដោយសារអាមេរិកកំពុងជាប់រវល់នឹងសង្គ្រាមនៅអ៊ីរ៉ង់។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ជាក់ថា រុស្ស៊ីបានបាញ់មីស៊ីល ៧៣គ្រាប់ និងដ្រូនជាង ៦០០គ្រឿង។ លោកបានអំពាវនាវយ៉ាងទទូចឱ្យសហរដ្ឋអាមេរិក បញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot បន្ថែមជាបន្ទាន់ ដោយព្រមានថាការវាយប្រហារនឹងនៅតែបន្ត ប្រសិនបើអ៊ុយក្រែនគ្មានប្រព័ន្ធការពារគ្រប់គ្រាន់។

កាលពីសប្តាហ៍មុន លោក ហ្សេឡេនស្គី ធ្លាប់បានផ្ញើលិខិតសុំជំនួយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសភាអាមេរិក ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបឡើយ។ ទន្ទឹមនឹងនេះ វិមានក្រឹមឡាំង បានព្រមានពីការវាយប្រហារជាប្រព័ន្ធបន្តបន្ទាប់ទៀត ដោយចោទប្រកាន់អ៊ុយក្រែនថាបានប្រព្រឹត្តអំពើភេរវកម្ម ខណៈរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនជំរុញឱ្យសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មរុស្ស៊ីឱ្យកាន់តែធ្ងន់ធ្ងរ៕