FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«រដូវកាល​ប្រើប្រាស់ខាង​សេវាកម្ម» ​ទូទាំងប្រទេស​ឆ្នាំ២០២៦​ បាន​ចាប់ដំណើរការ​នៅ​ក្រុង Hangzhou

02-06-2026 18:12

(ប៉េកាំង)៖ កាលពី​ថ្ងៃទី ១ ​ខែមិថុនា ​ពិធីចាប់ដំណើរការ​រដូវកាល​ប្រើប្រាស់​ខាង​សេវាកម្ម​ទូទាំង​ប្រទេស​ឆ្នាំ ២០២៦ ​និងជា​សកម្មភាព​ផ្សារ​ណាត់​សប្បាយរីករាយ​ស្តីពី​ការប្រើប្រាស់ខាង​គ្រឿង​ឧបភោគ​បរិភោគ​ឈ្មោះ​ "រសជាតិឆ្ងាញ់​នៃខេត្ត​ Zhejiang ​បរិភោគនៅ​ក្រុង ​Hangzhou" ​ដែល​សហការ​រៀបចំដោយ​ក្រសួង​ពាណិជ្ជកម្មចិន​ និងអគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិន ​បានប្រារព្ធធ្វើ​នៅក្រុង ​Hangzhou ខេត្ត​ Zhejiang ​។

នៅក្នុងពិធី​ ក្រសួង​ពាណិជ្ជកម្មចិន​បាន​ប្រកាសពី​ផែនការ​ "រដូវកាល​ប្រើប្រាស់ខាង​សេវាកម្ម"​ ទូទាំងប្រទេស​ឆ្នាំ ២០២៦​ ​ក្រោម​ប្រធានបទ​ ​"ទទួល​សេវាកម្ម​ល្អប្រសើរ​យ៉ាងសប្បាយរីករាយ​ រួមគ្នាបង្កើត​ជីវភាព​ប្រកបដោយ​សុភមង្គល" ​ដោយផ្តោតលើ​តម្រូវការ​ខាង​ជីវភាពរស់នៅ​ប្រចាំថ្ងៃរបស់ប្រជាជន​ ការស្វែងរក​ជីវភាពដែល​មានគុណភាពខ្ពស់ ​និងតម្រូវការ​ខាង​ការប្រើប្រាស់ចម្រុះ​ ដោយប្រមូលផ្តុំ​កម្លាំង​​បណ្តា​រដ្ឋបាលមូលដ្ឋាន ស្ថាប័ន​ពាក់ព័ន្ធ ​ប្រព័ន្ធផ្សព្វផ្សាយ​សំខាន់ៗ សមាគម​មុខរបរនានា​ជាដើម ដើម្បី​បញ្ចេញ​សក្តានុពលនៃ​ការប្រើប្រាស់​ខាង​សេវាកម្ម​ថែមមួយកម្រិតទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន