FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លក្ខខណ្ឌ​ដ៏អាក្រក់​និង​សុទិដ្ឋិនិយម៖ ​​​​ការឈ្វេង​យល់​តាម​មុំ​ផ្សេង​ទៀត​អំពី​​មហាដំណើរ

02-06-2026 18:10

(ប៉េកាំង)៖ «ដើម្បី​សង្គ្រោះជាតិ​និង​ប្រជាជន​ហ៊ាន​ពលី​និង​លះបង់​គ្រប់យ៉ាង។»​ ​លោក Xi Jinping ​​ប្រធានរដ្ឋចិន​ធ្លាប់បូកសរុប​ថា​៖ «ស្មារតី​មហាដំណើរ​ដ៏មហិមាជា​ហ្សែនក្រហមនៃ​បក្ស​កុម្មុយនីស្ត​ចិន​ ​បាន​រួមបញ្ចូលយ៉ាងជ្រាលជ្រៅ​ក្នុង​ឈាម​និង​ដួងវិញ្ញាណ​​​នៃ​ប្រជាជាតិចិន​។​»

នៅភាគនិរតី​ប្រទេសចិន ​មានវាលស្មៅដ៏ធំ​មួយ ​ដែល​ទំហំប៉ឹន​នឹង​ផ្ទៃទឹកនា​រដូវវស្សា​នៃ​បឹង​ទន្លេសាបកម្ពុជា​ពេលរដូវក្តៅពេលថ្ងៃ​ វាលស្មៅនេះមាន​​អាកាសធាតុក្តៅណាស់ ​​​ធ្លាក់ភ្លៀងខ្លាំង​​នឹងគ្រាប់ទឹកកកជាញឹកញាប់ ​ដល់ពេលយប់ ​សីតុណ្ហភាព​ធ្លាក់ចុះយ៉ាងខ្លាំងមកដល់ ០អង្សារសេ​​​។

ផ្ទុយពីបឹងទន្លេសាបដែល​ចិញ្ចឹម​ជីវិត ​វាលស្មៅ​ សុង ផាន លេបត្របាក់ជីវិត​​ ពេល​ដើរលើ​មានអារម្មណ៍ទន់ទន់​ដូច​ដើរលើ​ចាហួយ ​ព្រោះ​ក្រោម​ស្មៅ​ជា​ដី​ភក់​​ដែលមានជម្រៅ ដល់រាប់សិបម៉ែត្រ។

នៅក្នុងប្រវត្តិសាស្ត្រ​យោធា​ពិភពលោក​​ ​ដំណើរ​រយៈ​ពេលមួយសប្តាហ៍​​ដើម្បី​​ឆ្លងកាត់​ទី​នេះ​​កាលពីជាង​៩០​ឆ្នាំមុន ​ត្រូវបាន​កត់ត្រា​​ជាទង្វើ​ដ៏​អស្ចារ្យ​ខាង​​ជំនឿ​។ កងទ័ព​ក្រហម​​បានឆ្លើយតបការ​ប្រឈម​នឹង​​លក្ខខណ្ឌ​អាក្រក់​ជាមួយនឹង​សុទិដ្ឋិនិយម​​។

ខ្វះអាហារ ​អាវុធ​មានកម្រិត​ ​ស្បែកជើងចំបើង​​​រហែក​ក្រោយដើរតែពីរថ្ងៃ ​ជាមធ្យម​រៀងរាល់បីថ្ងៃ​​ធ្វើ​ការប្រយុទ្ធ​មួយលើក។ល។ មុន​ធ្វើ​មហាដំណើរ ​កង​​ទ័ព​ក្រហម​មាន​​មនុស្ស​ចំនួន​ប្រហែល៣០ ម៉ឺន​នាក់ ​ពេលចប់​មហាដំណើរ​​សល់តែប្រហែល​៣​ ម៉ឺននាក់ប៉ុណ្ណោះ​។ ​ពេល​ចេញដំណើរ​គ្មាន​នរណា​​ដឹង​ថា​ តើ​កាល​ណា​ដំណើរនេះអាច​នឹង​​ចប់​​​នោះទេ ​ប៉ុន្តែ ​កង​ទ័ពក្រហម​មានជំនឿ​យ៉ាង​មុតមាំថា​៖ ​«​ក្រោមការដឹកនាំ​នៃ​​បក្សកុម្មុយនីស្ត​ចិន​ ​ធ្វើដំណើរ​ទៅ​ប្រឆាំង​ពួក​ឈ្លានពាន​​នៃ​ជប៉ុន​ដើម្បី​​សង្គ្រោះជាតិ​ ទើប​នឹង​​មាន​អនាគត​។​​»

សព្វថ្ងៃនេះ ​ក្នុង​សារមន្ទីរជាតិ​ចិន​​រក្សាទុក​​ខ្សែ​ក្រវាត់ស្បែក​ពាក់​កណ្តាល​​ក្រណាត់​ដែលបានត្រូវ​ដុត​ វាជាអាហារ​សេស​សល់​​​របស់​​កងទព​ក្រហម​​​នៅ​អំឡុង​ពេលធ្វើមហាដំណើរ​ឆ្លងកាត់​​វាលស្មៅ​សុងផាន​។ នៅពេលដែល​ទាហាន​មួយកង ​​អាច​លេប​សូម្បី​តែ​ខ្សែក្រវាត់​ស្បែក​ ​តើ​មាន​អ្វី​ទៀត​ដែល​​អាច​រារាំង​​ពួកគេ​បានឬ?

វិទ្យុមិត្តភាពកម្ពុជាចិន