FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយការបោះឆ្នោត លោកស្រី Mette Frederiksen បន្តធ្វើនាយករដ្ឋមន្រ្តីដាណឺម៉ាក នៅអាណត្តិទី៣ (Video inside)

02-06-2026 16:07

(កូប៉ិនហាក)៖ លោកស្រី Mette Frederiksen ដែលជាមេដឹកនាំនៃគណបក្សសង្គមប្រជាធិតេយ្យ (Social Democratic Party) បានយល់ព្រមបង្កើតរដ្ឋាភិបាលចម្រុះ ដោយបន្តក្តោបក្តាប់អំណាច ចំពេលមានវិបត្តិទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជុំវិញបំណងដែលលោក ត្រាំ ចង់គ្រប់គ្រងកោះ Greenland។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦។

កិច្ចព្រមព្រៀងបង្កើតគណៈរដ្ឋមន្ត្រីសំឡេងភាគតិច ផ្តល់ឱ្យលោកស្រី Frederiksen ធ្វើជានាយករដ្ឋមន្រ្តីដាណឺម៉ាក នូវអាណត្តិទី ៣ជាប់ៗគ្នា និងបញ្ចប់ភាពមិនច្បាស់លាស់អស់ជាច្រើនខែ បន្ទាប់ពីការបោះឆ្នោតខែមីនា ដែលមានគណបក្សចំនួន ១២ ទទួលបានអាសនៈនៅក្នុងសភា។

លោកស្រី Frederiksen ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំបានចូលគាល់ព្រះ​មហាក្សត្រ ហើយ​​ប្រកាស​ថាអាច​បង្កើត​រដ្ឋាភិបាល​មួយ​បាន បន្ទាប់​ពី​ការ​ចរចា​យូរ​មក​ហើយ។ វាជារដ្ឋាភិបាលសម្រាប់ប្រជាជនដាណឺម៉ាក និងសម្រាប់មនុស្សជំនាន់ក្រោយផងដែរ»

គួរបញ្ជាក់ថា បញ្ជីការងារត្រូវធ្វើភ្លាមៗរបស់រដ្ឋាភិបាលថ្មីដាណឺម៉ាក រួមមានកិច្ចពិភាក្សាខាងការទូតជុំវិញបញ្ហា Greenland ដែលលោក ត្រាំ គំរាមគ្រប់គ្រង និងការបង្កើនកម្លាំងយោធាដាណឺម៉ាកឱ្យបានឆាប់រហ័ស ខណៈដែលសន្តិសុខនៅអឺរ៉ុបកាន់តែយ៉ាប់យ៉ឺន ចំពោះមុខរុស្ស៉ីនៅអ៊ុយក្រែន៕