FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការផ្ទុះពីរលើក ត្រូវកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង នៅឈូងសមុទ្រអ៉ីរ៉ាក់ (Video inside)

02-06-2026 11:10

(បាកដាដ)៖ មន្រ្តីអ៉ីរ៉ាក់ បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា មានការផ្ទុះពីរលើកត្រូវកប៉ាល់មួយគ្រឿង នៅឯឈូងសមុទ្រ ចម្ងាយប្រហែល ៧៤គីឡូម៉ែត្រនៃឆ្នេរភាគខាងអាគ្នេយ៍ Umm Qasr របស់អ៉ីរ៉ាក់ ដោយមួយលើកចេញពីការវាយប្រហារដ្រូន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦។

ទីភ្នាក់ងារប្រតិបត្តិពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បានឱ្យដឹងថា កប៉ាល់នេះ រងការវាយប្រហារដោយគ្រាប់ផ្លោងមួយចំនួនលើផ្នែកខាងមុខ បង្កឱ្យមានការផ្ទុះធំមួយ។ មន្ត្រីអ៉ីរ៉ាក់ បានប្រាប់ Reuters ថាការផ្ទុះលើកទីពីរត្រូវលើកប៉ាល់ដដែលនេះ ហើយជាការវាយប្រហារដោយយន្តហោះដ្រូន។ ក្រោយមកការផ្ទុះឆេះអាចគ្រប់គ្រងបាន។

ភ្លាមៗមិនទាន់មានការអះអាងទទួលខុសត្រូវ សម្រាប់ការវាយប្រហារនេះទេ ហើយអត្តសញ្ញាណកប៉ាល់ ក៏នៅមិនទាន់មានការបញ្ចេញដែរ៕