FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៦នាក់ ក្រោយមកបាញ់សម្លាប់ខ្លួនឯង ក្នុងរដ្ឋ Iowa

02-06-2026 10:22

(វ៉ាស៊ីនតោន)៖ ប៉ូលិសនៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងថាខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស ៦នាក់ ហើយក្រោយមកបានបាញ់សម្លាប់ខ្លួនឯង ក្នុងហេតុការណ៍បាញ់ប្រហារមួយ កើតឡើងជាបន្តបន្ទាប់នៅទីតាំងជាច្រើនកន្លែងផ្សេងៗគ្នា ក្នុងទីក្រុង ⁠Muscatine រដ្ឋ Iowa កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

តាមប៉ូលិសអាមេរិក ហេតុការណ៍បាញ់ប្រហារបានកើតឡើងនៅក្នុងផ្ទះ ២ខ្នង និងហាងទំនិញមួយក្នុងទីក្រុង Muscatine។ ជនរងគ្រោះ ៤នាក់ត្រូវបានបាញ់សម្លាប់ក្នុងផ្ទះមួយ និង២នាក់ផ្សេងទៀត ក្នុងនោះមានម្នាក់ត្រូវបានប្រទះឃើញស្លាប់នៅផ្ទះមួយខ្នងផ្សេងទៀត និងម្នាក់ទៀតត្រូវបានប្រទះឃើញស្លាប់នៅក្បែរហាងទំនិញមួយកន្លែង។

ប៉ូលិសបានឱ្យដឹងទៀតថាជនសង្ស័យជាខ្មាន់កាំភ្លើងដែលត្រូវបានបញ្ជាក់អត្តសញ្ញាណមានឈ្មោះថា Ryan Willis McFarland មានអាយុ៥២ឆ្នាំ មកពីទីក្រុង Muscatine បានបាញ់សម្លាប់ខ្លួនឯង ក្នុងពេលប្រឈមមុខជាមួយប៉ូលិស។

គួរបញ្ជាក់ថា បើតាមប៉ូលិសអាមេរិក ការស៊ើបអង្កេតបឋមបានបង្ហាញថាមូលហេតុដែលបានបណ្ដាលឱ្យមានការបាញ់ប្រហារខាងលើ គឺផ្ដើមចេញពីជម្លោះក្នុងគ្រួសារ៕