បំណងប្រាថ្នាដ៏ធំបំផុតរបស់យើង គឺចង់ឱ្យកុមាររីកធំធាត់បានល្អ៖ ទឹកចិត្តរបស់លោក Xi Jinping ចំពោះកុមារ
01-06-2026 17:45
(ប៉េកាំង)៖ «បំណងប្រាថ្នាដ៏ធំបំផុតរបស់យើងគឺចង់ឱ្យកុមាររីកធំធាត់បានល្អ»។» «សាលាបឋមសិក្សា មធ្យមសិក្សា និងសូម្បីតែសាលាមត្តេយ្យក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់មនុស្ស យើងត្រូវយកចិត្តទុកដាក់ ចំពោះការរីកធំធាំត់របស់កុមារ ។» លោកXi Jinping ប្រធានរដ្ឋចិនបានសម្គាល់ឃើញថា កុមារភាពគឺជារយៈពេលដ៏មានតម្លៃបំផុត ក្នុងជីវិតរបស់មនុស្ស ហើយវាមានសារៈសំខាន់ណាស់ក្នុងការ «បង្កើតគោលដៅជីវិតយ៉ាងត្រឹមត្រូវក្នុងពេលកុមារភាព» ។
«ពេលខ្ញុំមានអាយុបួនឬប្រាំឆ្នាំ ម្តាយរបស់ខ្ញុំបានទិញសៀវភៅគំនូររឿងឱ្យខ្ញុំ ហើយប្រាប់ខ្ញុំពីរឿង «បម្រើជាតិមាតុភូមិដោយភក្តីភាព » និង «ម្តាយ Yue Fei សាក់ពាក្យលើខ្នងកូនប្រុស»។ ខ្ញុំសួរឆ្ងល់ ការសាក់ពាក្យលើខ្នង ឈឺណាស់! ម្តាយខ្ញុំតបថា ឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ» ។ តាំងពីពេលនោះមក លោក Xi Jinping បានចងចាំពាក្យ «បម្រើជាតិមាតុភូមិដោយភក្តីភាព» ដែលបានក្លាយទៅជាគោលដៅដែលលោកស្វែងរកពេញមួយជីវិត។ លោក Xi Jinping បានលើកឡើងថា កុមារគឺជាកម្លាំងសំខាន់នាពេលអនាគត ក្នុងការជំរុញការកសាងប្រទេសដ៏ខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញ។
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ពេលចុះត្រួតពិនិត្យការងារនៅខេត្តQinghai ចំណតដំបូងរបស់លោកXi Jinping គឺសាលាមធ្យមសិក្សាជនជាតិ Xining Guoluo។លោកបានធ្វើដំណើរទៅដល់អាហារដ្ឋាន អន្តេវាសិកដ្ឋាន និងបន្ទប់រៀន ដើម្បីស្វែងយល់ពីសភាពការណ៍នៃការហូបចុក កន្លែងស្នាក់នៅ និងការសិក្សារបស់សិស្ស។ ពេលឃើញថា អន្តេវាសិកដ្ឋានបានបំពាក់ដោយម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួតសក់ លោកបានសួរថា «តើមានទឹកក្តៅនៅរដូវរងាទេ?» លោកបានតម្រូវឱ្យ"ផ្តល់ទឹកក្តៅប្រើប្រាស់គ្រប់ពេលវេលា ដើម្បីធានាថាសិស្សទាំងអស់មានទឹកក្តៅប្រើបា្រស់គ្រប់គ្រាន់។»។
ឃុំ Zhongyi ក្នុងស្រុក Shizhu មានទីតាំងស្ថិតនៅក្នុងតំបន់ភ្នំ Wuling ដែលមានសណ្ឋាណដីភ្នំខ្ពស់ ជ្រលងភ្នំជ្រៅ និងដីគ្មានជីជាតិ ដែលធ្លាប់ជាឃុំមួយក្នុងចំណោមឃុំទាំង ១៨ ដែលក្រីក្របំផុតនៅក្នុងក្រុង Chongqing។ កាលពីខែមេសា ឆ្នាំ ២០១៩ លោក Xi Jinping បានធ្វើដំណើរអស់រយៈពេលជាងបីម៉ោងដើម្បីទៅដល់សាលាបឋមសិក្សាឃុំ Zhongyi។
លោកបានថ្លែងថា «ត្រូវធានាថា កុមាចាំបាច់ត្រូវទទួលបានការអប់រំជាកាតព្វកិច្ច។ មិនថាលំបាកយ៉ាងណាក្តី យើងក៏មិនអាចទុកឲ្យកុមាររងទុក្ខវេទនាបានទេ។ មិនថាយើងក្រីក្រយ៉ាងណាក្តី យើងក៏មិនត្រូវធ្វេសប្រហែសការអប់រំបានទេ។ យើងត្រូវធានាថាកុមារនៅតំបន់ភ្នំក្រីក្រអាចចូលរៀន និងទទួលបានការអប់រំ ដើម្បីធ្វើឱ្យពួកគេមានកុមារភាពដ៏រីករាយ»។
នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ លោកXi Jinping បានរួមជាមួយសមាជិកក្រុមកុមារឈានមុខដាំដើមឈើ នៅច្រាំងទន្លេYongding ក្រុងប៉េកាំង។ «ត្រូវតម្រង់កូនឈើឱ្យបានត្រង់ពេលដាំដើមឈើ» «ត្រូវយកចិត្តទុកដាក់ដល់ការហាត់កីឡា» «យើងកំពុងស្រោចទឹកឱ្យកូនឈើតូចៗជាមួយគ្នា វាក៏ស្រដៀងនឹងការបណ្តុះបណ្តាលអ្នកទាំងអស់គ្នាដែរ"... ពាក្យទូន្មានដ៏ស្និទ្ធស្នាលទាំងនេះបានបង្ហាញពីក្តីសង្ឃឹមរបស់លោកថា កុមារគ្រប់រូបនឹងក្លាយជាសសរស្តម្ភនៃសង្គមនាពេលអនាគត។ ការលូតលាស់ ប្រកបដោយសុខភាពល្អរបស់កុមារ និងក្មេងជំទង់គឺមានសារៈសំខាន់ចំពោះភាពសុខដុមរមនា និងសុភមង្គលរបស់គ្រួសាររាប់ពាន់រាប់លាន ព្រមនិងការអភិវឌ្ឍរបស់ប្រទេសជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន



