ចិនបញ្ជូនក្រុមគ្រូពេទ្យជំនាញ ទៅជួយដល់កុងហ្គោដែលកំពុងផ្ទុះជំងឺអេបូឡា (Video inside)
01-06-2026 16:54
(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយនាថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ថាចិននឹងបញ្ជូនក្រុមអ្នកឯកទេសវេជ្ជសាស្ត្រ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីជួយដោះស្រាយបញ្ហាផ្ទុះឡើងនៃជំងឺអេបូឡា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Lin បន្ថែមថា រដ្ឋាភិបាលចិនសម្រេចផ្តល់ការជួយក្នុងនាមមនុស្សធម៌ ដល់កុងហ្កោ ហើយនឹងបន្តធ្វើជួយឱ្យបានច្រើន ទៅតាមលទ្ធភាព។
យោងតាមអង្គការសុខភាពពិភពលោក WHO គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន មានករណីសង្ស័យឆ្លងជំងឺអេបូឡាចំនួន ៩០៦ករណី នៅក្នុងប្រទេសកុងហ្គោ រួមទាំងករណីសង្ស័យស្លាប់ដោយសារជំងឺអេបូឡាចំនួន ២២៣ករណីកំពុងស្ថិតក្នុងការស៉ើបអង្កេត៕


