FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន រិះគន់ទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភានៃប្រទេសឆែក ទៅកាន់កោះតៃវ៉ាន់ (Video inside)

01-06-2026 16:13

(ប៉េកាំង)៖ ប្រទេសចិន បានសម្តែងការរិះគន់ចំពោះដំណើរទស្សនកិច្ចរបស់ លោក Milos Vystrcil ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក ទៅកាន់កោះតៃវ៉ាន់ ដោយនិយាយថាវាមិនស្របតាមគោលជំហរ របស់រដ្ឋាភិបាលនៃប្រទេសអឺរ៉ុបកណ្តាលមួយនេះ ហើយថាវាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦។

ស្ថានទូតចិនប្រចាំរដ្ឋធានីប្រាក នៃប្រទេសឆែក បានលើកឡើងថា «ភាគីចិនជំរុញឱ្យសាធារណរដ្ឋឆែក គោរពឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ ហើយចាត់វិធានការប្រកបដោយប្រសិទ្ធភាពជាបន្ទាន់ ដើម្បីលុបបំបាត់ផលវិបាកអវិជ្ជមាន និងការពារក្របខ័ណ្ឌរួមសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន និងឆែក»

លោក Vystrcil មកពីគណបក្សប្រឆាំង ODS កំពុងដឹកនាំគណៈប្រតិភូធុរកិច្ចមួយក្រុម ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ហើយគ្រោងជួបមេដឹកនាំ លោក Lai Ching-te រួមជាមួយមន្ត្រី និងក្រុមហ៊ុនដទៃទៀត។ នាយករដ្ឋមន្ត្រីឆែក លោក Andrej Babis មកពីគណបក្ស ANO កាន់អំណាចដឹកនាំរដ្ឋាភិបាលចម្រុះ បានរិះគន់ទស្សនកិច្ចនេះ ហើយថារដ្ឋាភិបាលមិនបានផ្តល់ឱ្យ លោក Vystrcil នូវយន្តហោះរដ្ឋសម្រាប់ធ្វើដំណើរឡើយ៕