ប្រធានាធិបតីស៉ីរី សន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ពាក់ព័ន្ធនឹងទណ្ឌកម្មអាមេរិក (Video inside)
01-06-2026 11:45
(ដាម៉ាស)៖ យោងតាមការិយាល័យប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងបានពិភាក្សាអំពីការគាំទ្រដល់សេដ្ឋកិច្ចស៉ីរី និងការអភិវឌ្ឍតំបន់ចុងក្រោយបំផុត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦។
អំឡុងពេលសន្ទនាគ្នានោះ លោក Sharaa បានលើកឡើងថា ការដកទណ្ឌកម្មដែលនៅសេសសល់ របស់សហរដ្ឋអាមេរិកលើប្រទេសស៉ីរី គឺមានសារៈសំខាន់ណាស់ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងទាក់ទាញការវិនិយោគ។
ការដកទណ្ឌកម្មអាមេរិកដែលនៅសេសសល់ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាគន្លឹះជោគជ័យរបស់រដ្ឋាភិបាលថ្មីនៅស៉ីរី។ ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីតជាច្រើន កំពុងរៀបចំផែនការវិនិយោគជាទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់ការងើបឡើងវិញរបស់ប្រទេសស៉ីរី ខណៈរដ្ឋឈូងសមុទ្រដទៃទៀតក៏បានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុផងដែរ។
ទីក្រុងវ៉ាស៉ីនតោននិយាយថា ទណ្ឌកម្មនឹងបន្តកំណត់គោលដៅលើអតីតប្រធានាធិបតីស៉ីរី បាសាអាល់ អាសាដ និងបក្ខពួក ក៏ដូចជាក្រុមអ្នករំលោភសិទ្ធិមនុស្ស និងជួញដូរគ្រឿងញៀននៅក្នុងតំបន់ញៀនថ្នាំ រួមទាំងតួអង្គផ្សេងទៀតដែលកំពុងធ្វើឱ្យតំបន់នេះគ្មានស្ថិរភាព៕
