FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង់គ្លេស បន្ធូរបន្ថយទណ្ឌកម្មលើការនាំចូលប្រេងពីរុស្ស៉ី (Video inside)

21-05-2026 16:12

(ឡុងដ៏)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយថា នឹងមានការបន្ធូរបន្ថយទណ្ឌកម្មលើការនាំចូលប្រេងឥន្ធនៈយន្តហោះ និងប្រេងម៉ាស៊ូតរបស់រុស្ស៉ី ខណៈសង្គ្រាមមជ្ឈិមបូព៌ាបាននិងកំពុងរុញឱ្យតម្លៃប្រេងកើនឡើងខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦។

អង់គ្លេស បានប្រកាសកាលពីខែតុលាថា នឹងហាមឃាត់ការនាំចូលប្រេងឆៅដែលមានប្រភពមកពីរុស្ស៉ី ជាផ្នែកមួយនៃការកាត់ផ្តាច់លំហូរសាច់ប្រាក់ ដល់សង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ប៉ុន្តែពេលនេះលោក Starmer បាននិយាយថា រដ្ឋាភិបាលកំពុងចេញអាជ្ញាប័ណ្ណរយៈពេលខ្លី ចំនួនពីរប្រភេទ ដើម្បីដាក់ទណ្ឌកម្មថ្មីជាដំណាក់កាល និងដើម្បីការពារអ្នកប្រើប្រាស់អង់គ្លេស។

ក្រសួងអាជីវកម្ម និងពាណិជ្ជកម្ម បានឱ្យដឹងថា អាជ្ញាប័ណ្ណបន្ធូរបន្ថយទណ្ឌកម្មនេះ មិនកំណត់រយៈពេលទេ ហើយនឹងត្រូវពិនិត្យឡើងវិញជាប្រចាំ។ រដ្ឋាភិបាលអង់គ្លេស ក៏បានចេញអាជ្ញាប័ណ្ណបណ្ដោះអាសន្នមួយ ដើម្បីបន្ធូរបន្ថយទណ្ឌកម្មលើឧស្ម័នធម្មជាតិរាវ (LNG) ដែលមានប្រភពមកពីរោងចក្ររុស្ស៉ីផងដែរ។

អាជ្ញាប័ណ្ណនេះ នឹង​អនុញ្ញាត​ឱ្យ​អង់គ្លេស ​នាំចូល​ប្រេងឆៅ​របស់​រុស្ស៉ី ​ដែល​ចម្រាញ់​រួច​នៅ​ក្នុង​ប្រទេស​ទីបី​ដូចជា​ឥណ្ឌា​ជាដើម​។ វាក៏បាននាំឱ្យមានការរិះគន់ ពីសំណាក់​គណបក្សប្រឆាំងផងដែរ៕