លោក Xi Jinping ប្រធានរដ្ឋចិន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកធ្វើកិច្ចជំនួបខ្នាតតូចនៅទីស្តីការរដ្ឋ Zhongnanhai
16-05-2026 19:56
(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកធ្វើកិច្ចជំនួបខ្នាតតូចនៅទីស្តីការរដ្ឋ Zhongnanhai។
លោក Xi Jinping បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីត្រាំលើកនេះជាទស្សនកិច្ចប្រកបដោយលក្ខណៈជាប្រវត្តិសាស្ត្រនិងនិមិត្តសញ្ញាមួយលើក យើងបានរួមគ្នាកំណត់ទម្រង់ថ្មីនៃទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈស្ថាបនា ហើយបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់អំពីការរក្សាស្ថិរភាពនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានានិងដោះស្រាយបញ្ហាដែលគូភាគីយកចិត្តទុកដាក់គ្នាឱ្យបានសមរម្យ។
លោកប្រធានាធិបតីត្រាំរំពឹងទុកធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្តងទៀត ចំណែកខ្ញុំខិតខំប្រឹងប្រែងដឹកនាំប្រជាជនចិនដើម្បីសម្រេចការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ។ ភាគីទាំងពីរគួរតែអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមដ៏សំខាន់ ថែរក្សានិន្នាការដ៏ល្អប្រសើរដែលទទួលបានដោយពិបាកប្រកាន់ខ្ជាប់ទិសដៅដ៏ត្រឹមត្រូវ និងច្រានចោលការរំខាន ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍដោយនឹងនរ។
ជាការឆ្លើយតប លោកត្រាំបានថ្លែងថា ដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះជាទស្សនកិច្ចដ៏ជោគជ័យ ដែលទាក់ទាញចំណាប់អារម្មណ៍នៃទូទាំងពិភពលោកនិងមិនអាចបំភ្លេចបាន។ ទំនាក់ទំនងរវាងអាមេរិកនិងចិនមានសារសំខាន់ណាស់ ដែលនឹងរីកចម្រើនកាន់តែល្អប្រសើរឡើង។ ខ្ញុំរីករាយបន្តរក្សាការផ្លាស់ប្តូរយ៉ាងស្មោះត្រង់និងស៊ីជម្រៅជាមួយលោក Xi Jinping ប្រធានរដ្ឋចិន ហើយទន្ទឹងរង់ចាំទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Xi Jinping នៅក្រុងវ៉ាស៊ីនតោន៕
វិទ្យុមិត្តភាពកម្ពុជាចិន

