FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

WHO បញ្ជាក់ការរកឃើញវីរុស Hantavirus លើអ្នកដំណើរនាវាទេសចរណ៍ចំនួន ៥នាក់ (Video inside)

07-05-2026 22:00

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ករណីសង្ស័យចំនួន ៥ ក្នុងចំណោម ៨ករណី នៃវីរុស Hantavirus ដែលជាប់ពាក់ព័ន្ធនឹងនាវាទេសចរណ៍ MV Hondius ត្រូវបានបញ្ជាក់ថាវិជ្ជមានពិតប្រាកដមែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះជាយ៉ាងណា អគ្គនាយកអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណូម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បានបញ្ជាក់ថា ហានិភ័យចំពោះសុខភាពសាធារណៈជារួមពីការផ្ទុះឡើងនេះ នៅមានកម្រិតទាបនៅឡើយ។

បច្ចុប្បន្ន WHO បានជូនដំណឹងដល់ប្រទេសចំនួន ១២ ដែលមានពលរដ្ឋរបស់ខ្លួនបានចុះពីនាវាទេសចរណ៍ខាងលើ នៅលើកោះសាំងហេឡេណា (Saint Helena) របស់អង់គ្លេស រួមមាន៖ កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហូឡង់ នូវែលសេឡង់ សិង្ហបុរី ស៊ុយអែត ស្វីស តួកគី អង់គ្លេស និងសហរដ្ឋអាមេរិក។ លោក ថេដ្រូស បានបន្ថែមថា ចំនួនអ្នកឆ្លងអាចនឹងមានការកើនឡើងបន្ថែមទៀត ដោយសារវីរុសប្រភេទនេះមានរយៈពេលសម្ងំក្នុងខ្លួនយូរ។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ប្រទេសអាហ្សង់ទីន នឹងបញ្ជូនឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យវីរុស Hantavirus ចំនួន ២,៥០០ឈុត ទៅកាន់មន្ទីរពិសោធន៍ក្នុងប្រទេសចំនួន ៥ ផ្សេងទៀត ដើម្បីជួយសម្រួលដល់ការពិនិត្យសុខភាព និងតាមដានករណីសង្ស័យឱ្យបានទាន់ពេលវេលា៕