តម្លៃប្រេងអន្តរជាតិឡើង-ចុះ នៅត្រឹមកម្រិតជាង ១០០ដុល្លារក្នុងមួយបារ៉ែល (Video inside)
06-05-2026 11:13
(Reuters)៖ តម្លៃប្រេង បន្តធ្លាក់ចុះក្នុងរង្វង់ជិត ២ភាគរយ នៅថ្ងៃពុធ ទី៦ ខែឧសភា ខណៈដែលមានក្តីរំពឹងទុក ថាការផ្គត់ផ្គង់ពីតំបន់ផលិតនៅមជ្ឈិមបូព៌ាអាចបន្តឡើងវិញ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងជាថ្មីអំពីលទ្ធភាពនៃកិច្ចព្រមព្រៀង ឈានទៅបញ្ចប់សង្គ្រាមជាមួយអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះបីជាបែបនេះក្តី ប្រេងឆៅអន្តរជាតិនៅតែមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងមុនពេលមានសង្រ្គាម។ ប្រេងប្រភេទ Brent សម្រាប់ការលក់ខែកក្កដា មានតម្លៃជាង ១០៨ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងអាមេរិក ប្រភេទ West Texas Intermediate សម្រាប់ការលក់ខែមិថុនា មានតម្លៃជាង ១០០ដុល្លារក្នុងមួយបារ៉ែល។
កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា លោកនឹងផ្អាកប្រតិបត្តិការ Project Freedom ដើម្បីបើកច្រកសមុទ្រ Hormuz មួយរយៈខ្លី ដោយលើកឡើងពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់។ គិតត្រឹមព្រឹកថ្ងៃពុធនេះ មិនទាន់មានការឆ្លើយតបពីអ៉ីរ៉ង់នៅឡើយ៕


