យោធាឆាដ បញ្ជាក់ថាកងកម្លាំង ២៣នាក់ បាត់បង់ជីវិតក្នុងការវាយប្រហាររបស់ក្រុមបូកូហារ៉ាម (Video inside)
05-05-2026 23:03
(ដីហ្សាមេណា)៖ យោធាប្រទេសឆាដ (Chad) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ក្រុមខ្មាន់កាំភ្លើងបូកូហារ៉ាម (Boko Haram) បានបើកការវាយប្រហារលើមូលដ្ឋានទ័ពមួយកន្លែង ដែលបណ្តាលឱ្យកងកម្លាំងសន្តិសុខយ៉ាងហោចណាស់ ២៣នាក់ស្លាប់ និង ២៦នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កងទ័ពឆាដបានបញ្ជាក់ថា ខ្លួនបានវាយបក និងរុញច្រានការវាយប្រហារដែលបានកើតឡើងកាលពីយប់ថ្ងៃចន្ទ នៅក្នុងតំបន់បឹងឆាដ ហើយបច្ចុប្បន្នប្រតិបត្តិការបោសសម្អាតកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៩ មក ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម បានពង្រីកឥទ្ធិពលរបស់ខ្លួនពីភាគឦសានប្រទេសនីហ្សេរីយ៉ា មកដល់ភាគខាងលិចប្រទេសឆាដ ដែលជាកន្លែងដែលការវាយប្រហារលើមូលដ្ឋានយោធាតែងតែកើតមានជាញឹកញាប់៕
