ម៉ូតូដូរជាត្រាក់ទ័រ រឿងរ៉ាវរបស់យុវជន Xi Jinping
05-05-2026 17:52
(ប៉េកាំង)៖ ការផ្តល់ផលប្រយោជន៍និងសុភមង្គលជូនចំពោះប្រជាជន ជាការតាំងចិត្តប្រកបដោយឆន្ទះមុតមាំ និងជាគោលដៅធ្វើការងាររបស់លោក Xi Jinping។ ពេលលោកបានធ្វើការតាមភូមិជនបទនៃខេត្តស្រានស៊ី ជាង៥០ឆ្នាំមុន គំនិតធ្វើអភិបាលកិច្ចដែលអាចដោះស្រាយយ៉ាងប្រាកដប្រជា នូវកង្វល់របស់ប្រជាជន បានចាក់ឬសយ៉ាងជ្រាលជ្រៅក្នុងដួងចិត្ត របស់យុវជន Xi Jinping។
កាលនោះ នៅក្នុងតំបន់នោះមានយុវជនកម្រិតសិក្សាខ្ពស់មកពីក្រុងប៉េកាំង ចំនួនប្រហែល៣ម៉ឺននាក់ លោក Xi Jinping ជាអ្នករូបទីមួយដែលត្រូវបានអ្នកភូមិជ្រើសរើសជាលេខាបក្សប្រចាំភូមិ។ កាលនោះ លោកមានវ័យ ២២ ឆ្នាំ ក៏ទទួលបានប័ណ្ណសរសើរបុគ្គលឆ្នើមជាមួយនឹងរង្វាន់ម៉ូតូមួយគ្រឿង។
កាលនោះនៅចិនជាសម័យពិបាកខ្លាំង ខ្វះខាតទាំងអាហារនិងសំលៀកបំពាក់ ម៉ូតូកង់បីដែលមានភ្ជាប់រឺម៉ក នៅផ្នែកចំហៀងបែបនេះជារបស់កម្រឃើញ។ ដំណឹងល្អនេះបានផ្សាយដល់ភូមិ អ្នកភូមិទាំងអស់គ្នាសប្បាយចិត្តយ៉ាងខ្លាំង សម្រាប់គាត់ ប៉ុន្តែយុវជន Xi Jinping បាននិយាយថា៖ «ម៉ូតូនេះគ្មានប្រយោជន៍អ្វីចំពោះពួកយើង! ដឹករបស់របរតិច មិនអាចជួយធ្វើស្រែ យកមកធ្វើអី រាល់ថ្ងៃតើអោយខ្ញុំជិះលេងខ្យល់ ?» គាត់បានធ្វើការទាក់ទងច្រើនលើក ដើម្បីប្តូរម៉ូតូហឺហាតម្លៃខ្ពស់នោះជាត្រាក់ទ័រកាន់ដោយដៃ និងម៉ាស៊ឺនកិនម្សៅដែលជាឧបករណ៍មានតម្លៃណាស់ សម្រាប់អ្នកភូមិធ្វើការងារកសិកម្ម។
បន្ទាប់ពីត្រូវជ្រើសតាំងជាអគ្គលេខាធិការមជ្ឈិមបក្ស លោក Xi Jinping បានសង្កត់ធ្ងន់ជាច្រើនលើកថា « ការរំពឹងទុកចំពោះជីវភាពរស់នៅ ដ៏ល្អបវររបស់ប្រជាជន ជាគោលដៅតស៊ូរបស់យើង» ឃ្លានេះក៏ជាពាក្យសម្បធ នៃបណ្តាសមាជិកបក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន
