FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស ៣នាក់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូច នៅប្រេស៉ីល (Video inside)

05-05-2026 15:38

(សៅប៉ូឡូ)៖ យន្តហោះធុនតូចមួយគ្រឿង ផ្ទុកមនុស្ស ៥នាក់ បានធ្លាក់ទៅបុកអគារមួយខ្នង ក្នុងទីក្រុង Belo Horizonte ភាគអាគ្នេយ៍នៃប្រទេសប្រេស៉ីល បណ្តាលឱ្យម

នុស្សចំនួន ៣នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦។

នាយកដ្ឋានពន្លត់អគ្គិភ័យ បានឱ្យដឹងថា ក្នុងការធ្លាក់យន្តហោះកាលពីថ្ងៃចន្ទ ពីឡុត និងសហពីឡុតបានស្លាប់ ខណៈអ្នកដំណើរ ៣នាក់ត្រូវបានជួយសង្រ្គោះ តែមានរបួសធ្ងន់។ មួយម៉ោងក្រោយមក អ្នកដំណើរម្នាក់ ត្រូវបានបញ្ជាក់ថាស្លាប់នៅមន្ទីរពេទ្យ រីឯ ២នាក់ទៀតរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។

នាយកដ្ឋានពន្លត់អគ្គិភ័យ បានឱ្យដឹងទៀតថា មិនមានអ្នកស្រុករងរបួស ឬខូចខាតដល់អគារនោះទេ។ យន្តហោះនេះ បានហោះចេញពីអាកាសយានដ្ឋាន Pampulha ប្រហែល ៨គីឡូម៉ែត្រ ពីភាគកណ្តាលទីក្រុង Belo Horizonte ឆ្ពោះទៅទីក្រុង Sao Paulo៕