នាយករដ្ឋមន្រ្តីស្លូវ៉ាគី នឹងទៅចូលរួមទិវាជ័យជម្នះ ក្នុងប្រទេសរុស្ស៉ី (Video inside)
04-05-2026 15:57
(មូស្គូ)៖ ទូរទស្សន៍រដ្ឋរុស្ស៉ី បានផ្សាយកាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ថានាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico នឹងស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកផ្សេងទៀត ដែលចូលរួមព្យុហយាត្រានៃទិវាជ័យជម្នះរបស់រុស្ស៉ី នៅទីក្រុងមូស្គូ ក្នុងខែឧសភានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ព្យុហយាត្រារំលេចឡើងលើប្រតិទិនរុស្ស៉ី រំលឹកដល់ថ្ងៃជ័យជម្នះរបស់សហភាពសូវៀត លើពួកណាស៉ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ ដែលបានសម្លាប់មនុស្ស ២៧លាននាក់។ តាមវិមានក្រឹមឡាំង ទីក្រុងមូស្គូនឹងរៀបចំព្យុហយាត្រាឆ្នាំនេះ ដោយគ្មានការបង្ហាញអាវុធធំដុំទេ ដោយលើកឡើងពីការកើនឡើងនូវការគំរាមកំហែងវាយប្រហារពីសំណាក់អ៊ុយក្រែន។
នៅក្នុងសហភាពអឺរ៉ុប លោក Fico ត្រូវបានគេមើលឃើញថាជាមេដឹកនាំម្នាក់ ដែលមានទំនោរគាំទ្ររុស្ស៉ី។ លោក Fico ក៏ធ្លាប់ធ្វើឱ្យអឺរ៉ុបមិនពេញចិត្តផងដែរ ដោយកាលពីឆ្នាំ២០២៤ លោកបានទៅទស្សនកិច្ចទីក្រុងមូស្គូ ពោលគឺពីរឆ្នាំបន្ទាប់ពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន ហើយឆ្នាំមុន លោក Fico បានជួបលោក ពូទីន បន្ទាប់ពីព្យុហយាត្រានៅទីលានក្រហម៕


